ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកវ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ប្រវែងជិត ៥៣គីឡូម៉ែត្រ ។
ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ឆ្លងកាត់ រាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលត្រូវចំណាយថវិកាសាងសង់ ប្រមាណ ២៧៣លានដុល្លារអាមេរិកដែលជាហិរញ្ញប្បទាន សម្បទាន ពីរដ្ឋាភិបាលចិន និងថវិការបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា។
ផ្លូវក្រវាត់ក្រុងខ្សែទី៣នេះ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញជាង ១៥គីឡូម៉ែត្រ និងឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត ៣៨គីឡូម៉ែត្រដែលមានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ និងចំណុចចុងបញ្ចប់ នៅគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ និងមានទំហំទទឹងផ្លូវ២៧ម៉ែត្រសម្រាប់ទីប្រជុំជន សម្រាប់ក្រៅទីប្រជុំជនវិញ មានទំហំទទឹងផ្លូវ ២៥ម៉ែត្រមានដាក់អំពូលបំភ្លឺផ្លូវសម្រាប់កំណាត់ផ្លូវក្នុងក្រុង និងដើមឈើលម្អសម្រាប់កំណាត់ផ្លូវក្រៅក្រុង៕

