របបអាហារប្រចាំថ្ងៃ សម្រាប់នារីៗ មួយចំនួន បានជ្រើសរើសយកដោយការតមអាហារខុស ពីមនុស្សជាទូទៅ ។ តើវាផ្ដល់ប្រយោជន៍អ្វីខ្លះ បានជាអ្នកខ្លះសម្រេចចិត្តតមអាហារ ដោយជ្រើសរើសយកអាហារបួសទៅវិញ?

កាលណាយើងពិសារបួស មានន័យថា យើងបានជ្រើសរើសយក ការតមអាហារ ការតមសាច់ជំនួសមកវិញនូវការ បរិភាគបន្ថែ ផ្លែឈើជាប្រចាំថ្ងៃ។

១. នៅពេលដែលអ្នកញ៉ាំបន្លែ និងផ្លែឈើច្រើន ជាតិពុលទាំងឡាយនឹងអាចចេញពីរាងកាយអ្នក ដោយជួយការពារឲ្យសុខភាពអ្នកល្អ ហើយមិនងាយលើសជាតិខ្លាញ់ផងដែរ។

២) នៅក្នុងបន្លែ និងផ្លែឈើ មានផ្ទុកសារធាតុដែលអាចជួយការពារយើង ពីជំងឺមហារីកជាពិសេស វានឹងជួយការពារបេះដូង និងសរសៃឈាមបានល្អ។ ម្យ៉ាងវិញទៀតក្រលៀនអ្នក ក៏អាចមានសុខភាពល្អដែរ ដោយមិនសូវប្រឈមមុខនឹងជំងឺនោះទេ។

៣) ការបរិភោគ អាហារបួស នឹងជួយបញ្ចុះកាឡូរីក្នុងរាងកាយអ្នកថែមទាំងអាចជួយកាត់បន្ថយសម្ពាធនៃក្រពះ និងពោះវៀនអ្នកទៀតផង៕