អាមេរិក៖ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោក Joe Biden  បានអនុម័តលើជំនួយផ្នែកសន្តិសុខចំនួន 800 លានដុល្លារបន្ថែមទៀត សម្រាប់ប្រទេសអ៊ុយក្រែន បន្ទាប់ពីលោក Volodymyr Zelensky បានធ្វើការអង្វរដល់សមាជិកសភា ដោយស្នើសុំជំនួយបន្ថែមក្នុងការទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ដែលគិតមកទល់ពេលនេះមានរយៈពេល 21 ថ្ងៃមកហើយ។

កញ្ចប់ជំនួយយោទា បានរួមបញ្ចូលទាំងប្រព័ន្ធការពារមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលលោក Zelensky បានស្នើសុំ។ ​យោង​តាម​សេតវិមាន កញ្ចប់ 800លានដុល្លារនេះ មាន៖

  • ប្រព័ន្ធ Stinger បាញ់យន្តហោះ  ចំនួន 800 គ្រាប់ 
  • មីស៊ីលJavelin បាញ់រថក្រោះ  ចំនួន 2,000 គ្រាប់
  • អាវុធប្រឆាំងពាសដែកធនស្រាលចំនួន ១.០០០ ដើម
  • អាវុធប្រឆាំងពាសដែក AT-4 ចំនួន ៦,០០០ ដើម ៕