អាមេរិក៖ ក្នុងរយៈពេលតិចជាងមួយឆ្នាំ បន្ទាប់ពីកិច្ចប្រជុំដំបូងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំកូរ៉េខាងជើង នៅសឹង្ហបុរី មេដឹកនាំទាំងពីរគ្រោងជួបគ្នាម្ដងទៀតនៅប្រទេសវៀតណាម នេះបើតាមការចុះផ្សាយរបស់ Bloomberg ។
ទោះបីជាមានជំនួប ជាលក្ខណៈប្រវត្តិសាស្ត្រក៏ដោយ ក៏ដំណើរការរីកចម្រើន លើគោលដៅដែលបានកំណត់ មានតិចតួចប៉ុណ្ណោះ។
មន្ត្រីរដ្ឋបាល របស់លោកដូណាល់ត្រាំ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម សម្រាប់រៀបចំ ជំនួបកំពូលរវាង ប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន។
ក្រោយពីជំនួបរវាងលោក ត្រាំ និងមន្រ្ដីជាន់ខ្ពស់ កូរ៉េខាងជើងលោក Kim Yong Chol ដែលជាជំនួយការកំពូលរបស់លោកគីម និងជាអតីត ប្រមុខចារកម្មរួចមក ក៏មានការចេញផ្សាយថា ជំនួបបន្ទាប់រវាងមេដឹកនាំទាំងពីរ នឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ។
នេះជាឱកាសដ៏ល្អមួយ ដើម្បីបង្ហាញពីទំនាក់ទំនងល្អប្រសើររវាង វៀតណាម ជាមួយសហរដ្ឋអាមេរិក។ ទំនាក់ទំនងរបស់ប្រទេសទាំងពីរនេះ កាន់តែមានភាពល្អប្រសើរ ក្នុងពេលថ្មីនេះ ខណៈដែលសហរដ្ឋអាមេរិក កំពុងរក្សា តុល្យភាពឥទ្ធិពលក្នុងអាស៊ី ប្រឆាំងនឹងឥទ្ធិពលរបស់ចិនដែលកំពុងកើនឡើង៕