បរទេស៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យប្រទេសនានាធ្វើការរួមគ្នាដើម្បីធានាថា ជំងឺរាតត្បាតកម្រិតដូចជំងឺកូវីដ១៩ នឹងកើតមានឡើងម្តងទៀតទេនាពេលអនាគតដ៏ខ្លីខាងមុខនេះទេ។ 

យោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅយប់ថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ លោក Ghebreyesus បាននិយាយនៅក្នុងពិធីសម្ពោធបើកកិច្ចប្រជុំលើកទី៧៤ នៃគណៈកម្មាធិការតំបន់របស់ WHO ប្រចាំតំបន់អាស៊ីអាគ្នេយ៍ថា៖ «ផលប៉ះពាល់នៃជំងឺរាតត្បាតខុសគ្នាពីប្រទេសមួយទៅប្រទេសមួយ។ យើងត្រូវតែធានាថា ជំងឺរាត ត្បាតប្រភេទបែបនេះមិនកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះទេ»។

ទន្ទឹមគ្នានេះ លោកបានជំរុញឱ្យពិភពលោកទាំងមូលធ្វើការរួមគ្នា ដើម្បីធ្វើឱ្យអ្វីទាំងនេះក្លាយជាការពិត៕