ទន្លេរាប់រយនៅប្រទេសប៉ូឡូញកំពុងរីងស្ងួតបន្តិចម្តងៗ ។

ក្រុមអ្នកជំនាញបានព្រមានថា ប្រទេសប៉ូឡូញ អាចប្រឈមនឹងវិបត្តិទឹកធ្ងន់ធ្ងរនៅក្នុងឆ្នាំខាងមុខប្រសិនបើប្រទេសនេះ ខកខានមិនបាន រក្សាទឹកឲ្យបានគ្រប់គ្រាន់។

យោងតាមអ្នកជំនាញ បាននិយាយថា ប្រទេសប៉ូឡូញ ដែលមានប្រជាជនចំនួន៣៨ លាននាក់ នេះ នឹងប្រឈម វិបត្តិទឹកធ្ងន់ធ្ងរនៅក្នុងឆ្នាំខាងមុខ។

ប្រទេសនេះ ទទួលបានទឹកភ្លៀងតិចជាង បណ្តាប្រទេសនៅភាគខាងលិចអឺរ៉ុប ខណៈអត្រានៃរំហួត គឺស្ទើរតែស្មើគ្នា។ រីឯរដូវរងារ មានព្រិលធ្លាក់តិច ក៏មានន័យថា ទឹកក្រោមដីមិនត្រូវបានបំពេញដោយការរលាយព្រិល។ក្រុមអ្នកជំនាញទទូចថា ការចាប់យកទឹកឬរក្សាទឹកឱ្យបានច្រើន គឺជារឿងដ៏ចាំបាច់ណាស់៕