ទោះបីជាក្នុងការសំភាសន៍ ភាគច្រើនប្រធានធនធានមនុស្ស ឬនិយោជកជាអ្នកសួរសំណួរ ហើយអ្នកចាំផ្ដល់ចម្លើយដែលល្អបំផុត តែនៅចុងបញ្ចប់នៃការសំភាសន៍គេតែងតែសួរថា តើអ្នកមានអ្វីដែលចង់សួរទេ? វាជាឱកាសល្អណាស់ ព្រោះសំណួរដែលអ្នកសួរអាចផ្លាស់ប្តូរការសំភាសន៍ ដូចជាចម្លើយដែលអ្នកផ្តល់ឱ្យផងដែរ។
ខាងក្រោមនេះជាសំណួរមួយចំនួន សម្រាប់បេក្ខជនដែលឆ្លាត សួរដើម្បីដឹងស៊ីជម្រៅនឹងទទួលបានពិន្ទុបន្ថែមពីការសំភាសន៍៖
១. ហេតុអ្វីបានជាក្រុមហ៊ុនរបស់អ្នក សាកសមសម្រាប់ខ្ញុំ?
កុំបង្ហាញថាខ្លូនឯងដូចជាត្រូវការងារនេះខ្លាំង។ អ្នកបានដឹងខ្លួនឯងច្បាស់ណាស់ថា អ្វីជាតម្លៃក្នុងខ្លួនរបស់អ្នកហើយអ្នកដឹងពីរបៀបដែលធ្វើអោយខ្លួនអ្នកមានតម្លៃ។ អ្នកត្រូវការរីកលូតលាស់និងមានការអភិវឌ្ឍ រីឯអ្នកសំភាសន៍ក៏ត្រូវការមនុស្សបែបនេះដែរ។
២. ហេតុអ្វីបានជាអ្នក (អ្នកដែលសំភាសន៍)ចូលចិត្តក្រុមហ៊ុនមួយនេះ?
វាផ្តល់ឱ្យអ្នកនូវឱកាសស្ចែងយល់ពីទស្សនៈវិស័យផ្ទាល់របស់បុគ្គលិកខាងក្នុងតើវាពិតជាដូចអ្វីដែលអ្នកបានរំពឹងទុកដែរឬទេមុននឹងដាក់ពាក្យចូលបំរើការការងារ ។
៣. តើអ្នកមិនចូលចិត្តក្រុមហ៊ុននេះត្រង់ចំនុចណា (អ្វីដែលជាកំហុសធំបំផុត របស់ក្រុមហ៊ុននេះ)?
នេះជាសំណួរមួយទៀតដែលពិតជាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ អ្នកអាចនឹងមិនទទួលបានចម្លើយដោយត្រង់ ប៉ុន្តែវាផ្ដល់ឱ្យអ្នកនូវឱកាសអោយអ្នកដឹងពីគុណវិបត្តិមួយចំនួនដែលកើតមានក្នុងក្រុមហ៊ុននេះ។
៤. លក្ខណៈធំៗបី ដែលបុគ្គលិកល្អបំផុតក្នុងក្រុមហ៊ុននេះមាន តើមានអ្វីខ្លះ?
សំណួរនេះ នឹងអោយអោយអ្នកដឹងពីអ្វីដែលក្រុមហ៊ុននេះរំពឹងពីអ្នក និងប្រភេទនៃមនុស្សដែលឆ្នើមនៅទីនោះ។ ប្រសិនបើលក្ខណៈទាំងនោះ ខុសពីអ្វីដែលអ្នកមានកុំទាន់ភ័យ ព្រោះក្រុមហ៊ុនមិនអាចប្រតិបត្តិជាមួយនឹងប្រភេទបុគ្គលិកលក្ខណៈជាក់លាក់មួយ ប្រហែលជាពួកគេត្រូវការអ្វីដែលអ្នកមាន។ ប៉ុន្តែនេះជាការចង្អុលបង្ហាញថាតើការងារនេះពិតជា ត្រូវជាមួយអ្នកដែរឬទេ។
៥. តើអ្វីជាគោលដៅខ្ពស់បំផុត របស់ក្រុមហ៊ុនសម្រាប់ឆ្នាំនេះ?
សំណួរនេះផ្ដល់ឱ្យអ្នកនូវគំនិតនៃទិសដៅ និងមហិច្ឆតាសម្រាប់ក្រុមហ៊ុន។ តើគោលដៅរបស់ពួកគេគឺជាអ្វី? តើអ្នកអាចរួមចំណែក ដល់ការធ្វើឱ្យគោលដៅទាំងនោះក្លាយជាការពិតដែរឬទេ?
៦. តើមានបុគ្គលិកប៉ុន្មាននាក់ ដែលបាននាំចូលមកធ្វើការ តាមរយៈបុគ្គលិកនៅទីនេះ?
សំណួរនេះអាចផ្តល់ឱ្យអ្នកនូវគំនិតនៃបរិស្ថានការងារ ដែលជាកត្តាសំខាន់សម្រាប់បទពិសោធការងាររបស់អ្នក។បើបុគ្គលិកចូលចិត្ត ហើយនាំយកមិត្តភក្តិរបស់ពួកគេចូលមកធ្វើការជាមួយ នោះប្រហែលជាមានបរិស្ថានការងារដ៏រីករាយ។
៧. តើអ្វីដែលអ្នករំពឹងពីខ្ញុំ នៅក្នុងពេល៩០ថ្ងៃដំបូង?
ការសួរសំណួរដោយផ្ទាល់ និងអាចឱ្យអ្នកឃើញពីការរំពឹងទុករបស់ក្រុមហ៊ុនបន្ទាប់ពីបានជួលអ្នក។ នេះបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្តួចផ្តើមគំនិតនិងការអនុវត្តការងារបានយ៉ាងល្អ។ វាអាចជួយអ្នកត្រៀមខ្លួន ប្រសិនបើអ្នកទទួលបានការងារនោះ ជាមួយទំនុកចិត្ត។
សំណួរទាំងនេះ ពិតជាអាចស៊ីជម្រៅបាននឹងអោយអ្នកសម្រេចចិត្តជាថ្មី ចំពោះអ្វីដែលអ្នកធា្លប់បានយល់ឃើញលើក្រុមហ៊ុន តែប្រសិនបើអ្នកពិតជាពេញចិត្ត ចំពោះក្រុមហ៊ុននោះ សំណួរបន្ថែមមួយទៀត ចុងក្រោយដែលអាចរកពិន្ទុបន្ថែមទៀតគឺអ្នកត្រូវសួរថា តើខ្ញុំអាចចូលធ្វើការបាននៅថ្ងៃណា?