សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ចក្រភពអង់គ្លេស៖ អាទិភាពដែលទទួលបានការចាក់វ៉ាក់សាំងលើ មនុស្សចាស់ និងអ្នកធ្វើការជួរមុខក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ ជាលើកដំបូងបង្អស់នៅចក្រភពអង់គ្លេស មានមនុស្ស២នាក់បានជួបបញ្ហា ចំនួន២ករណី ចំពោះអ្នកដែលធ្លាប់មានប្រវត្តិអាឡែហ្ស៊ីធ្ងន់ធ្ងរ ប្រតិកម្មទៅនឹងថ្នាំ ឬអាហារ។
បុគ្គលិកសេវាសុខភាពជាតិ (NHS) ២នាក់ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានចាក់វ៉ាក់សាំង នៅថ្ងៃយុទ្ធនាការចាក់វ៉ាក់សាំង។ ទីភ្នាក់ងារគ្រប់គ្រងឱសថ ផលិតផលសុខភាព និងឧបករណ៍វេជ្ជសាស្ត្រ ចក្រភពអង់គ្លេស( MHRA ) បានផ្តល់ដំបូន្មានថា អ្នកដែលមានប្រវត្តិប្រតិកម្មអាឡែហ្ស៊ី មិនគួរទទួលថ្នាំបង្ការកូវីដ-១៩នេះទេ (វ៉ាក់សាំងកូវីដ ពីក្រុមហ៊ុន Pfizer) ។
បុគ្គលិក NHS ទាំងពីរនាក់ បានទទួលរងនូវប្រតិកម្ម ចំពោះវ៉ាក់សាំង ដែលមានអាការចេញកន្ទួលក្រហម ដកដង្ហើមខ្លីៗ ហើមមុខនិងអណ្តាត ឬសម្ពាធឈាមធ្លាក់ចុះ ។ គេមិនដឹងថា តើមនុស្សដទៃទៀត ត្រូវការប្រើ EpiPens ដូចបុគ្គលិក NHS ទាំងពីរត្រូវកាន់តាមខ្លួន គ្រប់ពេលនោះទេ ។
កាលពីថ្ងៃទី៩ធ្នូ នៅសហរដ្ឋអាមេរិកវិញ ក៏បានបញ្ជាក់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពដល់ទៅ ៩៥% ដែលត្រួសត្រាយផ្លូវសម្រាប់ការអនុម័តឲ្យដាក់ប្រើប្រាស់ជាបន្ទាន់។
សូមជម្រាបដែរថា កាលពីសប្តាហ៍មុន MHRA របស់ចក្រភពអង់គ្លេស បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ក្នុងការអនុម័តវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន BioNTech និង Pfizer របស់អាល្លឺម៉ង់ ខណៈដែល អាមេរិក (រដ្ឋបាលចំណីអាហារនិងឪសថ) និងទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) បន្តវាយតម្លៃពីទិន្នន័យនេះនៅឡើយ។
ទោះជាមានករណី២ក៏ដោយ រដ្ឋាភិបាលអង់គ្លេស នៅតែបន្តចាក់វ៉ាក់សាំងជាច្រើនដូសសម្រាប់ប្រជាជនដែលប្រឈមជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗ នៅពាសពេញប្រទេស ដោយប្រើវ៉ាក់សាំងពីក្រុមហ៊ុន Pfizer។ វ៉ាក់សាំង Pfizer / BioNTech ចំនួន ៨០០.០០០ ដូសត្រូវបានធានាក្នុងដំណាក់កាលដំបូង៕
ប្រភព BCC