បុគ្គលិកសកលវិទ្យាល័យន័រតុន បានធ្វើវិក្ក័យ​បត្រ និង​ហត្ថ​លេខា​ក្លែង​ក្លាយ បោកប្រាស់ យកប្រាក់ពីសិស្សប្រមាណ ១៣៥នាក់ ។

ភ្នំពេញ៖ នេះបើតាមសេចក្តីជូនដំណឹងមួយដែល ត្រូវបានប្រទះឃើញ ដែលនិយាយអំពីការផ្តល់ “អាហារូបករណ៍បោកប្រាស់” ដោយធ្វើឡើងដោយ បុគ្គល៤នាក់ ដោយមានសា​ស្ត្រា​ចារ្យ និង បុគ្គ​លិក​ផ្នែក​​គណ​នេយ្យ ​និង ​ហិ​រញ្ញ​វត្ថុ​ នៃ​សា​កល​វិទ្យា​ល័យ​ន័រ​តុន​។ 

បុគ្គលទាំង ៤នាក់នោះរូមមានឈ្មោះ​ ឡេង ​ម៉ាឡែន,​ ចំរើន ​ស្រីនាថ, ភឿក ​កោវិទ្ធ​ និង ឈ្មោះ ភី ស្រីវួច ដោយពួកគេបានបង្កើតនៅដំណឹងអាហារូបករណ៍ក្លែងក្លាយ បានបោកប្រាស់ យកប្រាក់ពីសិស្សប្រមាណ ១៣៥នាក់។

ក្នុងនោះអ្នកទាំង៤ បានធ្វើវិក្ក័យ​បត្រ និង​ហត្ថ​លេខា​ក្លែង​ក្លាយ ​ព្រមទាំង​បាន​លួច​កែប្រែ​ប្រព័ន្ធ ​គ្រប់គ្រង​ទិន្ន​ន័យ​ ​របស់​សាកល​វិទ្យា​ល័យ ដើម្បី​បោក​ប្រាស់​យក​លុយ​ពីសិស្សទាំង ១៣៥នាក់៕