ខេត្តកណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងស្ដី ពីការបិទចរាចរយានយន្តគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវ លេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ស្ថិតនៅភូមិពាយ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃ២៤ វិច្ឆិកា តទៅ។

មូលហេតុនៃការបាក់ច្រាំងទន្លេនេះ ត្រូវបានអាជ្ញាធរបញ្ជាក់ថា ដោយសារចរន្តលំហូរទឹក ទើបបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ នូវផ្លូវបេតុង និងផ្លូវកៅស៊ូមួយចំនួន។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានប្រសាសន៍ថា ចំពោះការខូចខាតនេះ រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលស្រុក កំពុងពិនិត្យ ពិភាក្សា រកវិធីដើម្បីដោះស្រាយភ្លាមៗ ដើម្បីជៀសវាងកុំឲ្យមានការខូចខាតកាន់តែធ្ងន់ធ្ងរនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះ។