សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ការបណ្តោយឱ្យកាលវិភាគសកម្មភាពការងារប្រចាំថ្ងៃទៅជាច្របូកច្របល់មានន័យថាមិនបានរៀបចំត្រឹមត្រូវ ឬទោរទន់ទៅតាមសកម្មភាពមិនចាំបាច់ នឹងក្លាយជាបញ្ហាខ្លះទៅដល់លទ្ធផលការងាររបស់យើង។ ដើម្បីជាជំនួយក្នុងការដោះស្រាយបញ្ហានេះអ្នកសារព័ត៌មានស្រ្តីជនជាតិអាមេរិកាំង និងជាអ្នកនិពន្ធសៀវភៅល្បីឈ្មោះ "We Need to Talk” ផងនោះបានចែករំលែកបទពិសោធដូចខាងក្រោម៖
១.គឺតាមដានពេលវេលា
យើងអាចចាប់ផ្តើមមានកំណត់ហេតុប្រចាំថ្ងៃផ្ទាល់ខ្លួនមួយដោយការតាមដាននូវការប្រើប្រាស់ពេលវេលាទៅលើសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ ហើយប្រាកដថាអ្នកស្មោះត្រង់ចំពោះខ្លួនឯង! ជាឧទាហរណ៍ជាដំបូងអ្នកអាចផ្តើមកត់ត្រាទុកនូវទម្លាប់អ្នកមួយចំនួនដូចជាការចំណាយពេលលើប្រព័ន្ធបណ្តាញសង្គមរយៈពេលណាមួយការចំណាយពេលលើការមើលរបរអនឡាញជាដើម។
បើយើងកត់សម្គាល់ថាអ្នកមានទម្លាប់ដូចខាងលើនេះច្រើននោះអ្នកអាចមានវិធីបន្ថយពេលលើសកម្មភាពនោះខ្លះព្រោះអ្នកក៏ច្បាស់ក្នុងចិត្តដែរថាការចំណាយពេលនោះពុំទាន់ជាប្រយោជន៍ពេញលេញសម្រាប់កិច្ចការងារប្រចាំថ្ងៃអ្នកនោះទេ។
នៅពេលអ្នកកត់ត្រាដឹងថាតើពេលប៉ុន្មានម៉ោងដែលអ្នកបានចំណាយសម្រាប់ការងារស្នូលសំខាន់ប្រចាំថ្ងៃ និងពេលប៉ុន្មានម៉ោងដែលអ្នកចំណាយលើសកម្មភាពបន្ទាប់បន្សំប៉ុន្តែវាបានលួចម៉ោងមានប្រយោជន៍របស់យើងដូចនេះអ្នកនឹងអាចកែខៃនិងលៃលកសមមាត្រវាឡើងវិញបាន។
២.សាមញ្ញតែមានប្រយោជន៍(ធ្វើតារាងសកម្មភាព)
យើងអាចបង្កើតនូវតារាងពេលវេលាសម្រាប់សកម្មភាពសំខាន់ប៉ុន្តែអាចពេលវេលានោះក៏អាចជំនួសវិញដោយសកម្មភាពណាមួយដែលជាភាពចាំបាច់សំខាន់ត្រូវតែធ្វើចំពោះ ឬជាករណីប្រធានស័ក្តិ។ ការធ្វើដូចនេះគឺអាចឱ្យអ្នកផ្តោតទៅលើរឿងសំខាន់ៗដែលត្រូវធ្វើមុននិងសល់ពីនោះគឺជាការងារបន្ទាប់បន្សំ។ ម្យ៉ាងទៀតអ្នកក៏អាចរៀបបែងចែកវាសម្រាប់ពេលវេលាថ្ងៃដើមសប្តាហ៍និងចុងសប្តាហ៍ផងដែរសម្រាប់កិច្ចការងារ។
ធ្វើដូចនេះអ្នកអាចដឹងថាអ្នកគួរចំណាយពេលប៉ុណ្ណាសម្រាប់ការងារសម្រាប់កិច្ចការចាំបាច់ដែលត្រូវធ្វើ និងការងារដែលអ្នកចង់ធ្វើ។ ដូចនេះអ្នកអាចចាត់ចែងប្រើប្រាស់ពេលវេលាឱ្យមានតុល្យភាពបានល្អបើទោះជាវាមិនបានដូចអ្វីដែលយើងបានកំណត់ទុក ប៉ុន្តែវាជំនួយដល់យើងធ្វើនូវអ្វីជាកិច្ចការងារសំខាន់និងមិនច្របូកច្របល់ហើយ អាចដឹងនូវពេលណាសមគួរសម្រាប់ការសម្រាករបស់អ្នកបានផងដែរ៕