នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានប្រកាសថា សភានឹងត្រូវរំលាយនៅថ្ងៃចន្ទនេះ ជាការត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតសកលដែលគ្រោងនឹងរៀបចំឡើងនៅដើមខែវិច្ឆិកាខាងមុខនេះ ។
ការបោះឆ្នោតនឹងធ្វើឡើង រយៈពេល៩ខែមុនពេលអាណត្តិសភាផុតកំណត់ បន្ទាប់ពីការអំពាវនាវឲ្យមានការបោះឆ្នោតមុនកាលកំណត់ពីគណបក្សអង្គការសហប្រជាតិម៉ាឡេស៊ី(UMNO)របស់លោក Ismail ៕