សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ទំនាក់​ទំនង​ក្នុង​សង្គម​រស់​នៅ​តែង​​កើត​មាន​​ខ្លះ​នូវ​វិវាទ ជម្លោះបើ​ទោះ​បី​​ជា​ក្នុង​រង្វង់​មិត្តភក្តិ​ក៏​ដោយ​​នៅ​ពេល​ខ្លះ​​។ ដូច​នេះ ជា​ការ​ណែ​នាំ​​ជា​ចំណុច​ពិចារណា​មួយ​ចំនួនលោក​​ស្រី​ Kristen Newton ជា​សហគ្រិន​អាមេរិក​​មួយ​រូបហើយ​​​ក៏​​ជា​គ្រូ​បង្វឹក​ផ្នែក​ទំនាក់​ទំនង​សង្គមក៏​បាន​ចែក​រំលែក​ជា​ចំណុច​​​ខ្លី​ៗ​សាមញ្ញ​ៗ​ទៅ​លើ​បញ្ហា​ខាង​លើ​នេះ​ដូច​ខាង​ក្រោម​៖

.រក្សា​គម្លាត​បន្តិចរួច​ពិចារណា​អំពី​កំហុស

ចំណុច​នេះ​គឺ​បង្រៀន​ឱ្យ​​យើង​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​​ឯង។ អ្នក​អាច​ពិចារណា​​នូវ​អ្វី​ដែល​​ជា​ហេតុ​បង្ក​​ឡើង​នាំ​ឱ្យ​មាន​ជម្លោះ​រវាង​អ្នកនិង​មិត្តភក្តិ​។ សម្រាប់​ចំណុច​នេះអាច​នឹង​ត្រូវ​ការ​ពេល​វេលា​​សម្រាប់​ពិចារណាព្រោះ​ថា​ពេល​អ្នក​មិន​ដឹង​ភ្លាម​ៗ​ទេ​​សម្រាប់​រឿង​​មួយ​ចំនួន​។ ដូច​នេះគួរ​មាន​ពេល​សម្រាប់​មើល​ពី​មូល​ហេតុ​​ដែល​នាំ​ឱ្យ​បង្ក​ជា​ជម្លោះ​នោះ​។

Image

.និយាយ​ផ្សះ​ផ្សា​វិញនៅ​ពេល​វេលា​សម​គួរ​មួយ

នៅ​ពេល​ដែល​អ្នក​គិត​ថា​សម​​គួរ និង​មាន​ទំនុក​ចិត្ត​​ថាដល់​ពេល​ដែល​អ្នក​គួរ​សុំ​និយាយ​ទៅ​កាន់​​ភាគី​មិត្ត​ភក្តិ​ប្រាប់​ពី​ជំហរ​ដែល​​នាំ​ឱ្យ​បង្ក​មាន​ជម្លោះ​កើត​ឡើង​ព្រោះ​ថា​នរណា​ៗ​​ក៏​មិន​ចង់​ឱ្យ​រឿង​នេះ​កើត​ឡើង​ដែរ​ក្នុង​ទំនាក់​ទំនង ​ប៉ុន្តែ​គឺ​គំនិត​ខ្វែង​គ្នា​នោះ​ទេ​ដែល​នាំ​ឱ្យ​មាន​ការ​អាក់​អន់​ចិត្ត​ខ្លះ​។ ដូច​នេះ​ការ​បញ្ជាក់​ពីគោល​គំនិត​អ្នក ហើយ​ព្យាយាម​សម្រប​សម្រួល​ជា​សាមគ្គី​ភាព​គឺ​ជា​រឿង​​ល្អ​បំផុត​មួយ​។ ហើយ​បើ​​មាន​ជា​កំហុស​ដែល​បាន​កើត​ឡើង​អំឡុង​ពេល​​ជម្លោះអ្នក​ក៏​គួរ​ហ៊ាន​សុំ​ទោស និង​ទទួល​កំហុស​​នៅ​ពេល​នេះ។ អ្ន​កអាច​ចាំ​ថាអ្នក​មិន​បាន​បាត់​បង់​តម្លៃ​ឡើយ​នៅ​ពេល​អ្នក​ហ៊ាន​ទទួល​កំហុស​ហើយ​កែ​ប្រែបើ​ទោះ​បី​ភាគី​មិត្តភក្តិ​មិន​ព្រម​ទទួល​ ឬ​មិន​ឆ្លើយ​តប​នៅ​ពេល​នោះ​ក៏​ដោយ​។ មិត្ត​ភាពសាមគ្គីភាព​គឺ​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន​ក្នុង​ទំនាក់​ទំនង​។

.រៀន​អប់​រំ​ចិត្តប្រសិន​បើ​ទំនាក់​ទំនង​នោះ​មិន​អាច​ដូច​ដើម

​អ្នក​បាន​​ព្យាយាម​ស្រោច​ស្រង់​​ទំនាក់​ទំនង​នោះ​ឡើង​វិញ​ទៅ​តាម​សមត្ថភាព​ដែល​អ្នក​មាន​រួច​រាល់​ហើយ ប៉ុន្តែ​ករណី​ដែល​​នៅ​តែ​មិន​អាច​មាន​ការ​យល់​ព្រម​ផ្សះ​ផ្សា​ពី​ភាគី​ម្ខាង​ទៀត​​នោះ​គឺ​ដល់​ពេល​វេលា​មួយ​ដែល​អ្នក​ត្រូវ​រៀន​កាត់​ចិត្ត​។គឺ​សម្តៅ​លើ​ការ​អប់​រំ​ចិត្ត​ថាអ្នក​បាន​ព្យាយាម​រួច​រាល់​ហើយហើយ​អ្វី​ៗ​គឺ​ប្រព្រឹត្ត​ទៅ​តាម​ដំណើរដែល​ពេល​ខ្លះ​អ្នក​មិន​អាច​គ្រប់​គ្រងឬ​បង្ខំ​បាន​ទេ​។ ព្យាយាម​លើក​ទឹក​ចិត្ត​ខ្លួន​ឯងហើយ​​បង្កើត​ទំនាក់​ទំនង​ថ្មី​ៗដែល​មាន​សុខភាព​ទំនាក់​ទំនង​ល្អ​ប្រសើរហើយ​​នៅ​ពេល​ដែល​អ្នក​មាន​ចិត្ត​នឹង​​នរអ្នក​នៅ​តែ​អាច​គិត​ដល់​រឿង​ល្អ​ៗ និង​​ចេះ​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ជា​ច្រើន​ទៀត​ល្អ​ប្រសើរ​តាម​រយៈ​​ការ​រៀន និង​កែ​ប្រែ​កំហុស​ពី​មុន​ៗ​ដែល​ជា​មូល​ដ្ឋាន និង​​ជា​មេរៀន​សម្រាប់​កែ​ប្រែ​កំហុស​នោះ​កុំ​ឱ្យ​កើត​មាន​៕