ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១២ ខែតុលានេះ លោកស្រី ទ្រីដាណា និងស្វាម៉ី បាននាំយកអំណោយផ្ទាល់ខ្លួន មកប្រគល់ជូន ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមចំណែកជួយជនរងគ្រោះដោយទឹកជំនន់។
សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃអំណោយដែលបាននាំមក មាន អង្ករ 10តោន, មីម៉ាម៉ា 60កេះធំ ស្មើនឹង 360កេះតូច, ត្រីខ 50កេះធំ ស្មើនឹង 500យួរ,ទឹកស៊ីអ៊ីវ 500យួរ សរុបជាថវិកា ជាងមួយម៉ឺនដុល្លារ។
បន្ថែមពីនេះ លោកស្រី ទ្រីដាណាក៏បានចូលរួមជាថវិកា ៥លានរៀលជួយជនរងគ្រោះតាមផ្ទះ និងលើកទឹកចិត្តសមត្ថកិច្ច ព្រមទាំងប្រជាជននៅទីតាំងរងគ្រោះម្នាក់ ៥ម៉ឺនរៀលបន្ថែម។
លោកស្រីបានរៀបរាប់ថា៖ សង្ឃឹមថា គ្រោះធម្មជាតិនេះ នឹងរសាត់ទៅផុតឆាប់ៗ អាណិតបងប្អូនរងគ្រោះណាស់។ សូមអរគុណដល់លោកពូអភិបាលខេត្ត ខិតខំជួយប្រជាពលរដ្ឋ ហើយក៏អរគុណដល់អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចទាំងអស់ ជួយអន្តរាគមន៍៕