វៀតណាម៖ របាយការណ៍ពីADB បានលើកឡើងថា ប្រទេសវៀតណាម មានកំណើនសេដ្ឋកិច្ច បានកើនឡើងពី ០,៤% ក្នុងត្រីមាសទី ២ ឆ្នាំ ២០២០ ដល់ ២,៦% ក្នុងត្រីមាសទី៣ ។
ការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២០ ត្រូវបានកែសម្រួលឡើងវិញពី ១,៨% ទៅ ២,៣% ដោយសារសកម្មភាពខ្លាំងនៃការវិនិយោគសាធារណៈ ដែលបានពន្លឿនការប្រើប្រាស់ឡើងវិញក្នុងស្រុក ការពង្រីកពាណិជ្ជកម្មនិងឆាប់រហ័ស។ ការព្យាករណ៍កំណើនសម្រាប់ឆ្នាំ ២០២១ ត្រូវបានពិនិត្យឡើងវិញ ដូរតួរលេខក្នុងកំណើនត្រឹម ៦,១% ។
ខណៈការព្យាករណ៍ពី GDP របស់សិង្ហបុរី ធ្លាក់ចុះ -៦,២% ក្នុងឆ្នាំ ២០២០ ប៉ុន្តែរំពឹងថានឹងងើបឡើងវិញ ៥,១% ក្នុងឆ្នាំ ២០២១ ជាមួយនឹងការស្ទុះងើបឡើងវិញ នៃការរំពឹងទុកនៅក្នុងផលិតកម្ម វិស័យសំណង់និងវិស័យខាងក្រៅ។
ងាកមក GDP ឥណ្ឌូនេស៊ី វិញ ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះត្រឹម ២,២% នៅឆ្នាំ ២០២០ និងអាចមានកំណើនវិញនៅឆ្នាំ ២០២១ មានអត្រា ៤.៥% ។ នេះដោយសារតែ ទំនុកចិត្តពីអ្នកប្រើប្រាស់កើនឡើងនិងការចំណាយក្រោមកម្មវិធីងើបឡើងវិញនៃសេដ្ឋកិច្ច៕