រាជធានីភ្នំពេញ៖ ដោយផ្អែកលើស្នាដៃការងារ និងការចូលរួមសកម្មភាពសង្គម ថ្នាក់ដឹកនាំនិងមន្រ្តីក្រសួងរ៉ែនិងថាមពល ចំនួន២៣រូប ទទួលបានទុកចិត្តពីប្រមុខរាជរដ្ឋាភិបាល និងបានសម្រេចតែងតាំង។
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៨២១ ចុះថ្ងៃទី ខែសីហា ឆ្នាំ២០២១ បានត្រាស់បង្គាប់តែងតាំង៖
- រដ្ឋលេខាធិការ ចំនួន ១រូប
- អនុរដ្ឋលេខាធិការ ចំនួន ៣រូប
- ទីប្រឹក្សាឋានៈស្មើអគ្គនាយក ចំនួន ១រូប
- អគ្គនាយក ចំនួន ២រូប
ដោយឡែក សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានចេញអនុក្រឹត្យតែងតាំងមន្រ្តីរាជការនៃក្រសួងរ៉ែនិងថាមពល ដែលមានឋានៈចាប់ពី អគ្គនាយករង ចំនួន ១៦រូបផងដែរ ក្នុងនោះមាន៖
- អគ្គនាយករង ចំនួន ៦រូប
- អគ្គាធិការរង ចំនួន ១រូប
- ប្រធាននាយកដ្ឋាន ចំនួន ៨រូប និង
- ទីប្រឹក្សាក្រសួងឋានៈស្មើប្រធាននាយកដ្ឋាន ចំនួន ១រូប។