ថៃខកចិត្ត ក្រោយការដាក់ស្នើ “ខោល” ត្រូវបានបដិសេធដោយ UNESCO ខណៈល្ខោនខោលរបស់ខ្មែរ ត្រូវបានចូលជាសម្បត្តិ បេតិកភណ្ឌពិភពលោកអរូបី

អ្នកជាតិនិយមថៃ និងអ្នកជំនាញសិល្បៈថៃ មានការខកចិត្ត ដោយ UNESCO បានសម្រេចដាក់អោយ“ល្ខោនខោល” កម្ពុជា ចូលជាបេតិកភណ្ឌពិភពលោក។ នេះបើតាមការចេញផ្សាយរបស់ សារព័ត៌មាន The Bangkok Post នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

សារព័ត៌មានខាងលើបានបន្តថា ប្រទេសថៃក៏បានស្នើដាក់របាំនេះ ចូលក្នុងបេតិកភណ្ឌ UNESCO ផងដែរ ដែលរបាំមួយនេះមានរាំងដោយពាក់របាំងមុខ នឹងត្រូវបានគេឃើញនៅក្នុង រឿង រាមាយៈណៈ(Ramayana)។ ហើយត្រូវបានប្រទេសថៃហៅថា រ៉ាម៉ាខេន (ខ្មែរ- រាមកេរ្ដិ៍ ) ដែលសម្ដែងជាសាច់រឿងរបស់ស្តេចស្វា។

នៅក្នុងកិច្ចប្រជុំនៅឯម៉ូរីស អង្គការ UNESCO បានពិចារណា និងអនុម័តការពារវប្បធម៌ ដែលខ្មែរហៅថា “ល្ខោនខោល” របស់ខ្មែរ ចូល​ជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ អង្គការ UNESCO ក៏បានសម្រេចចិត្ត ច្រានចោលនៅសំណើ ដែលប្រទេសថៃបានដាក់ឈ្មោះថា “ខោល” ។

ក្នុងថ្ងៃនោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានធ្វើការបង្ហោះ សារអបអរនៅក្នុងបណ្តាញ​ សង្គមផ្លូវការរបស់គាត់ផងដែរ៕

ល្ខោនខោលរបស់ខ្មែរ

ល្ខោនខោលរបស់ខ្មែរ