អំឡុងនិងក្រោយពេលទឹកជំនន់បញ្ហាមួយចំនួន ដែលកើតពីទឹកជន់អាចបង្កជាជំងឺធ្វើឱ្យយើងឈឺបាន ប្រសិនបើមិនបានត្រៀមបង្ការឬរក្សាអនាម័យនៅអំឡុងពេលនោះ។ ដើម្បីជាចំណេះដឹងនៃការការពារសុខភាព អង្គការសុខភាពពិភពលោក (WHO) ក៏បានលើកបង្ហាញជាគន្លឹះណែនាំមួយចំនួន ដែលយើងអនុវត្តបានដើម្បីការពារខ្លួន និងមនុស្សជាទីស្រលាញ់ពីការឆ្លងជំងឺណាមួយបង្កពីទឹកជំនន់៖
១.ទឹក
ត្រូវតែប្រាកដថាទឹកដែលយើងទទួលទាន គឺជាទឹកដែលមានប្រភពសុវត្ថិភាពអាចញ៉ាំបាន។
២.អាហារ
អាហារត្រូវតែជាអាហារឆ្អិនល្អ ហើយយើងគួរគប្បីទុកដាក់អាហារសល់និងសំណល់អាហារឱ្យបានល្អ។
៣.ណែនាំក្មេងតូចៗកុំឱ្យលេងទឹក
ជៀសវាងការឆ្លងជំងឺនានាមិនអាចដឹងមុន ពីប្រភពទឹកជំនន់ដូចនេះគួរណែនាំកុមារតូចៗ កុំឱ្យពួកគេលេងទឹកដើម្បីសុវត្ថិភាព។
៤.ស្លៀកពាក់ឱ្យបានត្រឹមត្រូវ
ត្រូវរក្សាខ្លួនអ្នកមិនឱ្យសើមនិងមានកំដៅល្មម។
៥.រក្សាអនាម័យផ្ទាល់ខ្លួន
លាងសម្អាតដៃរបស់អ្នកជានិច្ច នៅពេលមុនពិសារអាហារនិងបន្ទាប់ពីបន្ទោបង់រួច។
៦.សុវត្ថិភាពជាចម្បង
សូមកុំនៅជិតខ្សែភ្លើងអគ្គិសនី ឬសំណង់ដែលមិនរឹងមាំ។
បន្ថែមពីចំណុចខាងលើនេះក្នុងករណីបើអ្នកឃើញមានរោគសញ្ញាឬអាការៈនៃការឆ្លងជំងឺណាមួយសូមធ្វើការពិគ្រោះជាមួយបុគ្គលិកសុខាភិបាលដែលនៅជិតអ្នកដើម្បីទទួលសេវាសុខភាពបានទាន់ពេលវេលា៕