កំពង់ចាម៖ យោងតាមការផ្សាយពី ព្រឹត្តិបត្រព័ត៌មាន ដែលបានចុះផ្សាយជាប្រចាំថ្ងៃ ដោយក្រសួងធនធានទឹកនិងឧតុនិយម ស្ដីពីកម្ពស់ទឹកតាមដងទន្លេ បង្ហាញថា នាព្រឹកថ្ងៃទី៣ខែសីហានេះ ទឹកទន្លេមេគង្គ កំពង់ចាម ហក់ឡើងក្នុងកម្ពស់ ០.៤៦ម៉ែត្រ ធ្វើឲ្យចំនុចនេះមានកំពស់ដល់ ៧,២៦ម៉ែត្រ។
កំពស់ទឹកនៅចំនុចទន្លេមេគង្គ-កំពង់ចាមនេះ តាមការប៉ាន់ប្រមាណ នឹងនៅតែបន្តឡើងបន្តិចទៀតនៅថ្ងៃស្អែក ទោះជាយ៉ាងណាក៏ដោយ ការហក់ឡើងនេះ មិនមានការការព្រួយបារម្ភខ្លាំងនោះទេ និងមិនទាន់ស្ថិតក្នុងភាពប្រកាសអាសន្ននៅឡើយដែរ ដោយកំពស់ទឹកដែលត្រូវប្រុងប្រយ័ត្នគឺនៅកម្ពស់១៥.២០ម៉ែត្រ។
តាមព្រឹត្តិបត្រព៏ត៌មាន នោះក៏បង្ហាញថា ការហក់ឡើងនេះ បណ្ដាលមកពីរបាយទឹកភ្លៀងដែលបានធ្លាក់ កាលពីថ្ងៃទី២ ក្នុងបរិមាណ ៦.៧មម៕