រាជធានីភ្នំពេញ៖ ទិន្នន័យការចាក់វ៉ាក់សាំងការពារកូវីដ១៩ ទូទាំងប្រទេស គិតត្រឹមថ្ងៃ១០ឧសភា អ្នកស្ម័គ្រចិត្តមកចាក់ សរុប 1,899,988 នាក់ នេះបើយោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល។

ក្នុងនោះ អ្នកដែលបានចាក់វ៉ាក់សាំង សរុប= 1,825,488នាក់ (ស្រ្ដី 827,155នាក់) និងអ្នកដែលមិនត្រូវបានអនុញ្ញាតឲ្យចាក់ ដោយសារបញ្ហានៃសុខភាពមានចំនួន 64,908នាក់ ។

ប្រទេសក្នុងអាស៊ាន កម្ពុជាជាប្រទេសដែលបាននាំមុខ ក្នុងការចាក់វ៉ាក់សាំងកូវីដ ដល់ប្រជាជនរបស់ខ្លួនគិតជាភាគរយ ដែលនៅបន្ទាប់ពីប្រទេសសិង្ហបុរី។

សូមជម្រាបជូនដែរថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលកំពុងប្រើនៅកម្ពុជា មានចំនួន៣ប្រទេស គឺSinovac,  Sinopharm និង COVISHIELD៕