ពេលជួបបញ្ហាគឺត្រូវដោះស្រាយ ប៉ុន្តែពេលខ្លះយើងដោះស្រាយបញ្ហាក្នុងល្បឿនលឿន ក៏ពុំសូវទទួលបានប្រសិទ្ធិផល។ ករណីខ្លះ យើងអាចមើលរំលងការដោះស្រាយបញ្ហាស្របទៅតាមដំណាក់កាលដែលធ្វើឱ្យការដោះស្រាយពុំទទួលបានប្រសិទ្ធិភាពប្រសើរ។ ដូចនេះ មុនឈានដោះវគ្គសម្រេចចុងក្រោយអ្នកនៅតែអាចងាកមកគិតគូរសម្រាប់ដំណោះស្រាយឱ្យបានល្អិតល្អន់ មុនពេលអនុវត្តជាក់ស្តែងឡើងសម្រាប់ដំណោះស្រាយ។

. កំណត់អ្វីទៅជាបញ្ហា

អ្វីទៅដែលត្រូវដោះស្រាយ?ពេលខ្លះយើងឃើញបញ្ហាមានទំហំធំ ប៉ុន្តែប្រសិនបើអ្នកអាចបំបែកវាជាបំណែកតូចៗដូច្នេះយើងអាចចាប់ផ្តើមដោះស្រាយវាបាន និងងាយគ្រប់គ្រងបានរហូតដល់បញ្ហាទាំងអស់បានស្រាយចប់សព្វគ្រប់។

. ផ្តោតទៅលើជំហាន

អ្នកដឹងនូវអ្វីដែលអ្នកត្រូវដោះស្រាយហើយអ្វីដែលនាំអ្នកឱ្យបានទៅដល់ទីនោះគឺជំហានទៅទីនោះដូច្នេះអ្នកអាចផ្តោតទៅលើជំហានដែលជាដំណើរការ ជាជាងអ្វីដែលអ្នករំពឹង។ ឧទាហរណ៍អ្នករំពឹងថាមានលុយបន្ថែមប្រចាំខែសម្រាប់សន្សំទុក ដូចនេះក្រៅពីរំពឹងទុករួចអ្នកអាចធ្វើបញ្ជីពីវិធីណាខ្លះដែលអ្នកអាចសន្សំលុយ ឬរកបន្ថែម។ អាចជាការកាត់បន្ថយការចំណាយទិញរបស់ដែលមិនចាំបាច់ឬមួយការធ្វើការងារក្រៅម៉ោងសម្រាប់ចំណូលជាដើម។ 

. ពិចារណាដំណោះស្រាយណាដែលអាចសម្រេចបាន

អ្នកអាចប្រើប្រាស់សមត្ថភាពច្នៃប្រឌិតរបស់អ្នកដាក់ចេញនូវដំណោះស្រាយដែលអ្នកយល់ឃើញ។ ដូច្នេះ អ្នកសរសេរចេញឡើងនូវ ជម្រើសដ៏ប្រសើរដែលអ្នកគិតឃើញសម្រាប់ទុកដោះស្រាយ។

. លុបចេញនូវជម្រើសដែលមិនប្រសើរ

អ្នកអាចពិនិត្យមើលនូវដំណោះស្រាយណាខ្លះដែលបានដៅចេញប៉ុន្តែវាពុំអាចកើតឡើងពិតបាន ឬមួយវាមិនអាចជួយស្រាយបញ្ហាបានដូចនេះយើងអាចគូសចំណុចនោះចោល រួចផ្តោតលើដំណោះស្រាយណាដែលទៅរួច។

. ពិនិត្យមើលនូវបញ្ហាដែលអាចកើតមានឡើង

ពេលពិនិត្យមើលជម្រើសរបស់អ្នកអ្នកក៏អាចប្រមើលមើលពីបញ្ហាដែលនឹងកើតមានឡើង ពោលគឺគុណសម្បត្តិនិងគុណវិបត្តិដែលនឹងកើតមានឡើង។

. ជ្រើសចេញនូវដំណោះស្រាយដែលប្រសើរជាងគេ

ជម្រើសមានរួចរាល់ហើយដូច្នេះក៏មានពេលមួយ យើងត្រូវជ្រើសរើសចំណុចណាមួយដែលប្រសើរជាងគេបំផុតជាដំណោះស្រាយដែលច្បាស់លាស់ និងជឿជាក់ថាវាស័ក្តិសមនឹងដោះស្រាយបញ្ហានោះ។

. ដាក់ដំណោះស្រាយអ្នកទៅក្នុងការអនុវត្ត

ទំនុកចិត្តលើខ្លួនអ្នករួចដាក់ដំណោះស្រាយអ្នកទៅដោះស្រាយលើបញ្ហានោះ។

. ដាក់ឱ្យហេតុផលដំណើរការ

ចំណុចចុងក្រោយគឺអ្នកចាំមើលដំណើរការពីដំណោះស្រាយអ្នក។ តែក្នុងករណីមួយដែលវានៅតែមិនអាចដំណើរបានប្រសិទ្ធិភាពអ្នកគួរលៃលកបន្ថែមដំណោះស្រាយបន្ថែម ពោលគឺ Plan B (ជម្រើសក្នុងបញ្ជីផ្សេងទៀត)ដែលអ្នកមានរួចជាស្រេច៕