ក្នុងនាមជាសហគ្រិនជោគជ័យមិនមែនជាហេតុដែលកើតឡើងចំពោះនរណាម្នាក់ ដោយមិនដឹងខ្លួននោះទេ។ សហគ្រិនទាំងនោះ ខិតខំលះបង់ធ្វើការយ៉ាងសកម្ម រៀនសូត្រពីមុខជំនួញ និងអនុវត្តវិធីសាស្រ្តដែលមានប្រសិទ្ធភាពជាច្រើន។នៅពេលអ្នកចាប់ផ្តើមជាសហគ្រិន អ្នកប្រាកដថា អ្នកបានដឹងពីអ្វី ដែលធ្វើឱ្យសហគ្រិនទទួលបានជោគជ័យ។
AlphaGamma

តើធ្វើដូចម្តេចដើម្បីក្លាយជាសហគ្រិន? តើសហគ្រិននិងអ្នកជំនួញដែលជោគជ័យដូចជាលោក Bill Gates ធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យ? ទាំងនេះគឺជាអាថ៌កំបាំង៖

១. ត្រូវមានក្តីស្រមៃឲ្យធំ

កុំខ្លាចក្នុងការសុបិនឲ្យធំ។សហគ្រិនដែលទទួលបានជោគជ័យ ក៏ដោយសារពួកគេចង់សម្រេចក្ដីសុបិនដ៏ធំ។ សហស្ថាបនិកក្រុមហ៊ុន Googleធ្លាប់ឆ្លើយថានឹងសំណួរថា តើពួកគេចង់ធ្វើទីផ្សារលក់ទៅទីណា? ហើយគាត់បានឆ្លើយថា“ទៅពិភពលោកទាំងមូល”។

២. ជ្រើសរើសបុគ្គលិកដែលឆ្លាតវៃ

មនុស្សដែលធ្វើការជាមួយអ្នកនឹងដើរតួនាទីដ៏ធំនៅក្នុងភាពជោគជ័យនៃអាជីវកម្ម។ មនុស្សឆ្លាត បង្កើតអាជីវកម្មល្អប្រសើរ។នៅពេលដែលអ្នកត្រូវការជួលបុគ្គលិក អ្នកត្រូវស្វែងរកអ្នកដែលឆ្លាត និងមនុស្សដែលឆ្លាតជាងអ្នក។ចំពោះសហគ្រិនទាំងអស់ ដែលចង់ក្លាយជាអ្នកឆាប់ជោគជ័យក្នុងជីវិត គឺត្រូវចាប់ផ្តើមពីការសុបិនឲ្យបានធំហើយផ្តល់ពេលវេលាដល់អ្នកដទៃដើម្បីសម្រេចវា ប៉ុន្តែកុំភ្លេចផ្តោតលើខ្លួនឯងផង។

៣. មិនត្រូវយក "ទេ"ជាចម្លើយ

បន្ទាប់ពីមានការបរាជ័យនិងការខកចិត្តជាច្រើនហេតុអ្វីសហគ្រិនដែលជោគជ័យ នៅតែរកវិធីរបស់ទៅចំនុចខ្ពស់បំផុតបាន? នោះដោយសារតែសហគ្រិនមិនដែលយកពាក្យថា " ទេ" ជាចម្លើឡើយ។ នេះជាចំនុចពិសេសដែលលោក Richard Branson មាន។

នៅពេលដែលអ្នកស្វែងរកជំនួយពីអ្នកដទៃហើយពួកគេបានទាញអ្នកឲ្យធ្លាក់ចុះ គំនិតអ្នត្រូវបានបដិសេធ ឬគ្មានការចាប់អារម្មណ៍ ដោយមិនព្រមតាមសំណើសុំរបស់អ្នកចូរកុំយកវាជាកត្តាកំណត់សម្រាប់ភាពជោគជ័យឬបរាជ័យរបស់អ្នកអ្នកត្រូវព្យាយាមរកអ្នកថ្មីជាច្រើនទៀត ដែលអាចពេញចិត្តនិងគាំទ្រ លើគំនិតអ្នក។ ក្នុងនាមជាសហគ្រិនមួយមិនត្រូវយក"ទេ" សម្រាប់ចម្លើយ។

៤. ធ្វើការឲ្យដូចអ្នកនឹងត្រូវចូលនិវត្តន៍នៅថ្ងៃស្អែក

អ្នកដឹងទេ អំពីការចូលនិវត្តន៍? វាមានន័យថាអ្នកត្រូវធ្វើការកាន់តែខ្លាំង ដើម្បីសន្សំសំចៃសម្រាប់ពេលចាស់។ ក្នុងនាមជាសហគ្រិនម្នាក់អ្នកត្រូវធ្វើការឲ្យដូចអ្នកនឹងត្រូវចូលនិវត្តន៍នៅថ្ងៃស្អែក។ ស្មារតីនៃសហគ្រិនដែលទទួលបានជោគជ័យទាំងអស់គឺពេញចិត្តក្នុងការធ្វើការយ៉ាងលំបាក លើសពីបុគ្គលិក។

សហគ្រិនដែលទទួលបានភាពជោគជ័យបានរកឃើញភាពសប្បាយរីករាយនិងការកំសាន្តក្នុងការងារ។ ពួកគេមិនងាយអស់កម្លាំងទេហើយនៅពេលដែលភាពជោគជ័យមកដល់ គឺគេត្រៀមខ្លួនយ៉ាងល្អសម្រាប់ទទួលយក។

៥. មានអ្នកណែនាំផ្ដល់ប្រឹក្សា

រឿងមួយដែលជារឿងធម្មតាជាមួយសហគ្រិនជោគជ័យបំផុតគឺពួកគេមានអ្នកណែនាំ។ក្នុងនាមជាសហគ្រិនម្នាក់ អ្នកគួរតែមានបុគ្កលគំរូដែលទទួលបានជោគជ័យ ដែលបទពិសោធន៏នឹងដឹកនាំអាជីពរបស់អ្នក។នេះមានន័យថា អ្នកត្រូវការនរណាម្នាក់ ដែលទទួលបានជោគជ័យ ហើយមានបំណងចែករំលែកបទពិសោធន៍ជាមួយអ្នក។

ប្រសិនបើអ្នកពិបាកក្នុងការបញ្ចុះបញ្ចូលបុគ្គលគំរូដើម្បីចូលមកណែនាំអ្នកអ្នកត្រូវធ្វើការទ្វេដងដើម្បីឱ្យគេចាប់អារម្មណ៍។ ក្រៅពីនេះអ្នកអាចរៀនពីនរណាម្នាក់ដោយការអាន។ សហគ្រិនដែលទទួលបានជោគជ័យបំផុត ក៏ជាអ្នកនិពន្ធល្បីៗផងដែរ ដូចជាលោក Bill Gates ឬលោក Richard Branson។

៦. សង្កេតដៃគូប្រកួតប្រជែងឲ្យបានញឹកញាប់

រឿងល្អមួយក្នុងភាពជាសហគ្រិនគឺថាអ្នកមានសេរីភាពក្នុងការរៀនសូត្រពីដៃគូប្រកួតប្រជែងរបស់អ្នក។ ឱកាសគឺអ្នកមានគូប្រកួតប្រជែងដែលមានជោគជ័យជាងអ្នក។

ដោយការសង្កេតលើដៃគូប្រកួតប្រជែងដែលជោគជ័យជាងអ្នកអ្នកអាចរៀនពីកំហុសរបស់អាជីវកម្មនោះ និងអនុវត្តចំនុចណាដែលល្អ មកក្នុងអាជីវកម្មរបស់អ្នក។

៧. ចម្លងចំនុចពិសេសរបស់គូប្រជែងដែលខ្លាំងបំផុត

តើអ្នកធ្លាប់លឺថាការចម្លងអ្នកដទៃនៅក្នុងថ្នាក់រៀន? ប៉ុន្តែនេះ មិនមែនជាមហាវិទ្យាល័យទេ នេះគឺពិភពជំនួញដែលការចម្លងដ៏ល្អបំផុតបង្កើននូវភាពលេចធ្លោបំផុត។

អ្នកអាចចម្លងនូវអ្វីដែលមានប្រសិទ្ធភាពបំផុតពីក្នុងដៃគូប្រកួតប្រជែងរបស់អ្នក ហើយដាក់បញ្ចូលវាទៅក្នុងមុខជំនួញរបស់អ្នកមានទាំងយុទ្ធសាស្រ្ដអតិថិជន ឬយុទ្ធសាស្រ្តទីផ្សាររបស់ដៃគូប្រកួតប្រជែងយើង។

៨. ចេះដាក់ខ្លួន

ក្នុងនាមជាសហគ្រិនម្នាក់អ្នកគួរតែរៀនដាក់ខ្លួន ។ អ្នកដឹងទេ អាជីវកម្មភាគច្រើនស្លាប់លឿនដោយសារអ្វី? គឺដោយសារអត្តចរិករបស់ថ្នាក់ដឹកនាំកំពូល។លោក Steve Jobs ត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុន ហើយគេហៅគាត់មកវិញដើម្បីសង្រ្គោះក្រុមហ៊ុននោះ។អ្នកត្រូវមានការស្រេកឃ្លានរៀនអ្វីដែលថ្មី ហើយពេលដែលអ្នកជោគជ័យយ ទទួលបានការកោតសរសើរអ្នកអាចផ្ទេរវាឲ្យអ្នកដទៃ ដើម្បីអាចបានជោគជ័យបន្តពីអ្នក។

៩. ចេះអនុគ្រោះ ឲ្យដូចជាទេពកោសល្យដែលអ្នកមាន

រៀនធ្វើគុណប្រយោជន៍ចេះអនុគ្រោះដល់អ្នកដទៃ ដោយមិនរំពឹងបានអ្វីមួយត្រឡប់មកវិញ។នៅពេលដែលអ្នកជួយមនុស្សអ្នកដទៃ អ្នកនឹងមានអារម្មណ៍ពេញចិត្តចំពោះដែលអាច ជួយអ្នកឱ្យមានជម្រុះចិត្តបន្តទៀត។សហគ្រិនដែលទទួលបានជោគជ័យ គឺដែលមានការធុញទ្រាន់នឹងការអនុគ្រោះអ្នកដទៃ។

១០. បត់បែនឲ្យបានលឿន

នៅក្នុងពិភពសហគ្រិន មិនមានពាក្យថាយឺតនោះទេ។ MarkZuckerberg និយាយថា "ទាល់តែអ្នកធ្វើបែកវត្ថុអ្វីមួយ នោះអ្នកមិនទាន់មានល្បឿនលឿននៅឡើយទេ"។ អ្នកមិនត្រូវនៅដដែល ដោយគ្មានការផ្លាស់ប្ដូរ ក្នុងបរិបទថ្មីនៃអតិថិជនឬក៏មិនពង្រីកអាជីវកម្ម ដើម្បីទាញយកចំនែកនៃទីផ្សារនោះទេ។ 

ជាឧទាហរណ៍ក្រុមហ៊ុន Apple Inc មានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សពីការផ្ដោតលើការផលិតទូរសព្ទពីមួយជំនាន់មកមួយជំនាន់ បែរជាចាប់ផ្ដើមទិញយកក្រុមហ៊ុនតូចៗផ្សេងៗ​ទៀតក្នុងវិស័យតន្រ្ដី។

១១. ផ្លាស់ទីជាក្រុម

មនុស្សដែលអ្នកត្រូវយកតាមដើម្បីផ្លាស់ទី អាចកំណត់បានថា តើអ្នកនឹងទទួលបានជោគជ័យយ៉ាងឆាប់រហ័សឬទេ។ នោះហើយជាមូលហេតុសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរ ត្រូវនាំយកកក្រុមដែលមានសក្កានុពល ក្រុមដែលអាចទុកចិត្តបានមករួមដំណើរជាមួយអ្នក។

១២. ស្រឡាញ់ខ្លួនឯង

ជាសហគ្រិនម្នាក់ អ្នកគួររៀនស្រឡាញ់ខ្លួនឯង។មនុស្សជាច្រើន តែងខ្វល់ខ្វាយលើការផ្គាប់ចិត្តអ្នកដទៃដោយមិនអើពើរនឹងអារម្មណ៍របស់ខ្លួនឯង តែនៅក្នុងពិភពសហគ្រិន អ្នកត្រូវផ្តល់ក្ដីស្រលាញ់ឱ្យខ្លួនឯងតាមដែលអាចធ្វើបាន។

មនុស្សភាគច្រើននឹងមិនខ្វល់អំពីអារម្មណ៍របស់អ្នកទេ។ អ្នករាល់គ្នាកំពុងតែរវល់ព្យាយាមយកជ័យជំនះ ដូច្នេះឈប់ព្រួយបារម្ភអំពីការផ្គាប់ចិត្តអ្នកដទៃហើយចាប់ផ្ដើមស្រឡាញ់ដោយខ្លួនឯង៕