រាជធានីភ្នំពេញ៖ ជំនួបរវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ដែលនឹងធ្វើនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ ត្រូវបានលើកពេលទៅធ្វើនៅឆ្នាំក្រោយវិញ។
បើតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណរដ្ឋមន្រ្តី លេខ២៨ សជណ បានបញ្ជាក់ថា ទិវានៃជំនួបនេះ ត្រូវបានលើកពេល តាមការស្នើសុំរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដោយឡែកមូលហេតុច្បាស់លាស់គឺ ពុំបានបញ្ចាក់លើសេចក្ដីជូនដំណឹងនោះទេ។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារលិខិត ផ្ញើជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងឱកាសទិវានៃពិធីជំនួប រវាងប្រមុខរាជរដ្ឋាភិបាល ជាមួយអ្នកសារព័ត៌មានកម្ពុជា លើកទី៦ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ ផងដែរ៖




