សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

មក​ដល់​ដំណាក់​កាល​​ក្លាយ​ជា​​គូ​ស្វាមី​ភរិយា​ រស់​នៅ​ជា​មួយ​គ្នា​ជា​រៀង​រហូត​ទៅគឺ​អាច​លក្ខណៈ​ប្លែក​ៗ​គ្នា​ទៅ​តាម​និស្ស័យ​ដែល​បាន​​ជួប ដូច​ជា​គូ​ខ្លះ ជួប​គ្នា​តាំង​ពី​វ័យ​ក្មេង​ថែ​រក្សា​ក្តី​ស្រលាញ់​រហូត​ដល់​អាពាហ៍​ពិពាហ៍។ គូ​ខ្លះ​ទៀតចាប់​ចិត្ត​ស្រលាញ់​នៅ​ពេល​​បាន​ជួប​គ្នា ដូច​ធ្លាប់​បាន​ស្គាល់​គ្នា​ពី​មុនរួច​រក្សា​ទំនាក់​ទំនង​រហូត​ចង​ចិត្ត​​ឈាន​ដល់​ពេល​រៀប​ការ ហើយ​គូ​ខ្លះ​ទៀត​ ពី​មិត្តភក្តិ​ក្លាយ​ជា​គូ​សង្សារ​រហូត​ដល់​រៀប​ការ​ក៏​មាន ឬ​មួយ​ទៀត​គូ​ខ្លះ មិន​ដែល​ឃើញ​​គ្នាស្គាល់​គ្នា​ពី​មុន​សោះ ​​ឪពុក​ម្តាយ​​ផ្សំ​ផ្គុំ​​ឱ្យ​ហើយ​ក៏​ព្រម​ស្រលាញ់​ថែ​រក្សា​គ្នារហូត​ចាស់​ទៅ។សម្រាប់​អត្ថន័យ​នៃ​គូ​ជីវិត​នេះតាម​ផ្លូវ​ព្រះ​ធម៌​ នៃ​ពុទ្ធ​សាសនា ​ក៏​បាន​​បង្ហាញ​​នូ​វ​ចំណុច​មួយ​ចំនួន​មក​បង្ហាញ​​ដូច​ខាង​ក្រោម​នេះ​ផង​ដែរ​៖

.ធ្លាប់​​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ពី​អតីត

​​គ្រាន់​តែ​ជួបគ្រាន់​តែ​ឃើញ ចាប់​ចិត្ត​ស្រលាញ់​អាណិត​ភ្លាមហាក់​ដូច​ធ្លាប់​ស្គាល់​ពី​ពេល​ណា​​មក​ព្រោះ​ធ្លាប់​មាន​និស្ស័យ​ជា​មួយ​គ្នាធ្លាប់​ធ្វើ​បុណ្យ​​ប្រាថ្នា​​ចង់​ជួប​គ្នា​។

ប្រុស​ខ្លះ​ខ្មៅ​ក្រញើស ស្រាប់​តែ​បាន​ប្រពន្ធ​ស្អាត​ដូច​​ទេព​អប្សរមិន​សម​រូប​គ្នា​សោះ​។ យើង​គិត​​ថាមិន​សម​បើ​នារី​នោះ​ស្រលាញ់​មនុស្ស​ប្រភេទ​នោះ​សោះតែ​វា​ជា​គូ​ព្រេង​របស់​គេ​។ អ្នក​ណា​មក​ដណ្តឹង ក៏​មិន​យកពេល​ម្នាក់​ហ្នឹង​មក​ក៏​ព្រម​។

.បាន​ធ្វើ​អំពើ​​ជា​ប្រយោជន៍​​ដល់​គ្នា​ក្នុង​បច្ចុប្បន្ន

បាន​ឃើញ​គ្នានិយាយ​រក​គ្នា ជួយ​គ្នាមាន​​ទំនាក់​ទំនង​​ទៅ​វិញ​ទៅ​មក​យល់​ចិត្ត​យល់​ថ្លើម​គ្នា។ មនុស្ស​ដែល​យើង​ស្រឡាញ់មិន​ប្រាកដ​ថា​ជា​គូ​ព្រេង​របស់​យើង​ទេ ខ្លះ​គ្រាន់​តែ​បាន​ស្រលាញ់​គ្នា​ក្នុង​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះគ្មាន​និស្ស័យ​ពី​អតីត​​ក៏​មិន​បាន​​គ្នា​ជា​ប្តី​ប្រពន្ធ​ដែរ​។

ខ្លះ​មាន​និស្ស័យ​ដែរតែ​នៅ​ឆ្ងាយ​ពី​គ្នា​ពេក​មិន​ដែល​​ជួប​គ្នា ឃើញ​គ្នាក៏​​គ្មាន​ឱកាស​បាន​​គ្នា​ដែរ។

Image

គូ​ព្រេង​មិន​ព្រាត់​"

**​ប្តី​ប្រពន្ធ​គ្រប់​ជាតិ

នៅ​ក្នុង​ផ្លូវ​ព្រះ​ធម៌​នៃ​ពុទ្ធ​សាសនា​ ក៏​បាន​បង្ហាញ​ដែរ​ថាកាល​ដែល​ប្រាថ្នា​ចង់​ជួប​គ្នា​គ្រប់​ៗ​ជាតិក៏​ត្រូវ​មាន​លក្ខណៈ​៤​យ៉ាង​៖

.មាន​សទ្ធា​ស្មើ​គ្នា

​​មាន​គំនិត​ដូច​គ្នាចុះ​សម្រុង​គ្នា និយាយ​ស្តាប់​​គ្នា​បានមាន​អធ្យាស្រ័យ​ដូច​គ្នាចេះ​ធ្វើ​បុណ្យ​ដូច​គ្នា​។

.មាន​សីលធម៌​ដូច​គ្នា

​មាន​អត្ត​ចរិតឫកពា ស្លូត​បូត​ដូច​គ្នាធ្វើ​អំពើ​ល្អ រក្សា​សីល​ដូច​គ្នា។

.ចេះ​ចែក​ទាន​ដូច​គ្នា

ជួយ​ញាតិ​ទាំង​សង​ខាង​ឱ្យ​បាន​ដូច​គ្នាមិន​​កំណាញ់​ ឃើញ​គេ​ក្រ​លំបាកចង់​ជួយ​គេ​ដូច​គ្នា​។

.មាន​បញ្ញា​ដូច​គ្នា​

មាន​ចំណេះ​ដឹងគំនិត បញ្ញា ស្មារតី​ស្មើ​គ្នាចេះ​គិត​គូរ​ពិចារណា​វែង​ឆ្ងាយមុន​នឹង​ធ្វើ​អ្វី​​ៗ។

មាន​អ្នក​ខ្លះ​ចង់​ជួប​គ្នា​រហូតតែ​មាន​អ្នក​ខ្លះ​​ក៏​ប្រាថ្នា​មិន​ឱ្យ​ជួប​រហូត​ដែរព្រោះ​បាន​ធ្វើ​បាប​ចិត្ត​គេ​ខ្លាំង​។ តែ​កំណើត​សត្វ​វិល​វល់អន្ទោល កើត​​ចាស់​ ឈឺ​ ស្លាប់​មិន​ប្រាកដ​ទេគ្រាន់​តែ​យូរ​នឹង​ឆាប់​ប៉ុណ្ណោះ​អាច​ជួប​គ្នា​វិញ​ ក៏​ថា​បាន​៕

Image

ប្រភព៖សៀវភៅ​​យល់​ដឹង​អំពី​ជីវិត​អាពាហ៍​ពិពាហ៍ រៀប​រៀង​ដោយ​ភិក្ខុវជិរប្បញ្ញោ​គូ​ សុភាព