រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន៦៧ករណីទៀត (នៅថ្ងៃទី៤ និងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១) ដែលក្នុងនោះ រាជធានីភ្នំពេញត្រូវបានរកឃើញរហូតដល់ចំនួន ៣៤ករណី ដែលភាគច្រើនជាអ្នកដំណើរពីក្រៅប្រទេស និងជំងឺ Delta ១ករណីក៏ត្រូវបានរកឃើញលើអ្នកលក់នំបញ្ចុក នៅទួលសង្កែ ក្នុងរាជធានីភ្នំពេញផងដែរ។ 

សូមជម្រាបជូនដែរថា គិតចាប់ពី ៣១មីនា ២០២១ ដល់ត្រឹមថ្ងៃទី ៥សីហា ២០២១នេះ កម្ពុជារកឃើញការឆ្លងជំងឺ​ប្រភេទ Delta ថ្មីនេះចំនួន សរុប ៣២៧នាក់ (ស្រ្ដី ១៥៧) ដែលរកឃើញលើពលករមកពីប្រទេសថៃ អ្នកដំណើរតាមជើងយន្តហោះ បុគ្គលិកសុខាភិបាល និងក្នុងសហគមន៍។

ខេត្តដែលមានការឆ្លងប្រភេទថ្មីនេះខ្លាំង មាននៅឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម និងកំពង់ធំ និងបណ្ដាខេត្តតាមព្រំដែន៕