ជនជាតិវៀតណាមម្នាក់ ចំនួន 8.000 ដុល្លារសិង្ហបុរី (5.886ដុល្លារអាមេរិក) ដោយបុរសនេះ បានយកសាច់ប្រាក់សុទ្ធ លើសចំនួនកំណត់ ដែលច្បាប់បានអនុញ្ញាត

សិង្ហបុរី៖ តុលាការសិង្ហបុរីកាលពីថ្ងៃសុក្រ បានផ្តន្ទាទោស បុរសជនជាតិវៀតណាមម្នាក់ ចំនួន 8.000 ដុល្លារសិង្ហបុរី (5, 886 ដុល្លារអាមេរិក) ដោយបុរសនេះ បានយកសាច់ប្រាក់សុទ្ធ លើកចំនួនកំណត់ ដែលច្បាប់បានអនុញ្ញាតឲ្យយកចូលតាមព្រលានយន្តហោះ។

លោក ង្វៀនថាញ់ ធូយ អាយុ 25 ឆ្នាំដែលជាអ្នកលក់ទូរស័ព្ទចល័ត នៅហាងមួយ នៅទីក្រុងហូជីមិញ ត្រូវបានចាប់ខ្លួន នៅព្រលានយានហោះ Changi (ប្រទេស សិង្ហបុរី)កាលពីថ្ងៃទី 30 ខែមករាឆ្នាំមុន បន្ទាប់ពីមន្ត្រីត្រួតពិនិត្យរកឃើញប្រាក់ចំនួន 380,000ដុល្លារសិង្ហបុរី នៅក្នុងវ៉ាលីរបស់គាត់ដែលមិនបានប្រកាសគយ។

របាយការណ៍នេះបានឱ្យដឹងថាលោកធូយ មិនហេតុផលច្បាស់លាស់ នៃការយកសាច់ប្រាក់ជាច្រើន ចូលក្នុងប្រទេសសិង្ហបុរីឡើយ។

តុលាការបានរកឃើញថាលោក ថុយ បានរំលបច្បាប់សឹង្ហបុរី ដែលបានចែងថា ជនជាតិសិង្ហបូរី ឬអ្នកទេសចរបរទេស អាចយកប្រាក់ចូលប្រទេសនេះដោយមិនបាច់ប្រកាស គឺត្រឹម 20,000 ដុល្លារសិង្ហបុរី។ ការបំពានច្បាប់នេះ អាចនឹងត្រូវពិន័យជាប្រាក់រហូតដល់ 50,000 ដុល្លារសិង្ហបុរី និងដាក់គុករហូតដល់ 3 ឆ្នាំ៕