Image

សម្រេចគោលដៅមួយបានក៏អាស្រ័យទៅលើសកម្មភាព ឬទម្លាប់ជាប្រចាំដើម្បីបានសម្រេចលទ្ធផលមួយពេញលេញ។ ទន្ទឹមនោះក៏នៅមានចំណុចខ្លះ ដែលរារាំងអ្នកឃ្លាតឆ្ងាយពីគោលដៅអ្នកផងដែរ បើមើលរំលង។ ដូចនេះឧបសគ្គទាំងនោះត្រូវបានមនុស្សជាច្រើនលើកឡើងដូចខាងក្រោម៖

. ភាពឥតខ្ចោះ

ក្នុងគោលដៅផ្សេងៗការរំពឹងខ្ពស់ដោយចង់បានលទ្ធផលល្អឥតមានទាស់ ពុំអាចឲ្យគោលដៅមួយដំណើរការទៅមុខនោះទេដោយហេតុថាចំណុចចាប់ផ្តើមតែមានខុសខ្លះ និងត្រូវខ្លះ ហើយការរំពឹងពីភាពឥតខ្ចោះដោយពុំបានឱ្យតម្លៃលើអ្វីអ្នកចាប់ផ្តើម ឬសម្រេចបានទោះបីមិនល្អទាំងស្រុង ប៉ុន្តែអ្នកនៅតែអាចកែខៃវានៅពេលក្រោយ។ដូច្នេះការលុបចេញនូវផ្នត់គំនិតត្រូវតែឥតខ្ចោះ នឹងសម្រាលសម្ពាធអ្នកបានច្រើនហើយពេញចិត្តធ្វើគោលដៅជាបន្តរបស់អ្នក។

. មិនរៀនពីបរាជ័យ

បរាជ័យពីមុនធ្វើឱ្យអ្នកខ្លាចលែងហ៊ានសាកល្បងនិងធ្វើបន្តអ្វីជាគោលដៅ។ ជាការពិត អ្នកអាចរកវិធីថ្មី ដើម្បីបន្ត ប៉ុន្តែមិនគួរមិនហ៊ានសាកល្បងសារជាថ្មីនោះទេ។ បរាជ័យនឹងជាឱកាសរបស់អ្នកវិញ បើបានរៀនសូត្រចំណុចខ្វះខាតនោះហើយឈានជើងបន្តគោលដៅជាថ្មី។

. រំពឹងតែលទ្ធផលចុងក្រោយ

លទ្ធផលចុងក្រោយគឺជាទីដៅដែលយើងគ្រប់គ្នាចង់បាន ប៉ុន្តែមិនគួរលង់លក់រំពឹងគិតលើវារហូតភ្លេចធ្វើសកម្មភាពនោះទេ។ ដូចនេះអ្វីសំខាន់ដែលគួររំលឹកខ្លួនឯងគឺផ្តោតធ្វើទៅលើដំណើរការសកម្មភាពដែលឈានទៅដល់លទ្ធផលចុងក្រោយនោះ។

. មានលេស

លេសដែលមានដូចជា ខ្ញុំមិនទាន់រួចរាល់មិនទាន់ដល់ពេល ខ្ញុំនៅក្មេងពេក គេនឹងសើចខ្ញុំជាដើម។ ប៉ុន្តែអ្នកគួរចាំថាការនៅតែក្នុង Comfort Zone ដោយមានលេសពីមុខ ហើយពុំបានធ្វើដោយមានខុសត្រូវអ្វីសោះ ក៏មិនអាចបំពេញអ្នកទៅមុខបានដែរ។ ដូច្នេះរឿងសំខាន់បំផុតនោះគឺលុបលេសចេញ ហើយគិតគូរនិងបំពេញសកម្មភាពទើបបំណងប្រាថ្នាអ្នកបានក្លាយជាការពិត។

.ពន្យារពេល

ពេលបច្ចុប្បន្ន ជាពេលដែលបញ្ជាក់ពីលទ្ធផលទៅអនាគតរបស់អ្នក។គោលដៅអ្នកយ៉ាងណា ឬទទួលបែបណាក៏អាស្រ័យពីហេតុដែលកំពុងធ្វើបច្ចុប្បន្ននេះ។ ការមានស្មារតីដាស់តឿនខ្លួនអ្នកជាប្រចាំមិនបណ្តោយពេលចោល គឺជារឿងសំខាន់ដែលជួយអ្នកបានបំពេញសកម្មភាពសម្រាប់គោលដៅជាប់ជានិច្ច។

. មិនរក្សាជំហរគោលដៅ

ការរក្សាជំហរជាប្រចាំគឺទម្លាប់មួយរបស់បុគ្គលគំរូជាច្រើនដោយហេតុថាបើមិនធ្វើសកម្មភាពរបស់គោលដៅរាល់ថ្ងៃទេនោះ ប្រាកដណាស់អ្នកមិនឃើញពីដំណើរការអ្វីឡើយ។ ដូច្នេះបំបែកជំហានទៅរកគោលដៅអ្នកជាប្រចាំថ្ងៃ ហើយសម្រាប់ថ្ងៃថ្មីអ្នកតែងមានកាតព្វកិច្ច និងឆន្ទៈដើម្បីបំពេញសម្រាប់គោលដៅនោះជាប្រចាំ រហូតដល់ពេលមួយដែលអ្នកអាចមើលថា អ្នកបានដើរឆ្ងាយប៉ុណ្ណាក្នុងការរក្សាគោលដៅរបស់អ្នក៕