សូមចូល  Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

មនុស្ស​ប្រុសស្រី​ ប្រាកដ​ណាស់​គឺ​ខុស​គ្នា​ទាំង​រូប​រាង​កាយសូម្បី​តែ​អត្តចរិត​ក៏​ខុស​គ្នា​ឆ្ងាយ​​ដែរ​។​ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា មនុស្ស​ស្រី​អាច​សង្កេត​ឃើញ​ចំណុច​ដូច​ខាង​ក្រោម​នេះ ដែល​អ្នក​អាច​គិត​ថា​ជា​រឿង​តូច​តាច ប៉ុន្តែ​ផ្អែក​ទៅ​តាម​ការ​ស្ទង់​មតិ និង​ស្រាវជ្រាវ​នានាគឺ​បង្ហាញ​​​សឹង​ដូច​គ្នា​ថាចំណុច​តូច​ៗ​នេះ អាច​ជា​រឿង​មិន​សំខាន់​សម្រាប់​មនុស្ស​ស្រីប៉ុន្តែ​មនុស្ស​ប្រុស​ចាត់​​ទុក និង​ឱ្យ​តម្លៃ​វា​​ជា​រឿង​សំខាន់។ ដូច​នេះ ក្រមា​ប៉ុស្ត៍​សូម​លើក​យក​ចំណុច​នោះ​មក​បង្ហាញទុក​ជា​ការ​ពិចារណា និង​ជា​ប្រយោជន៍​សម្រាប់​ទំនាក់​ទំនង​ស្នេហាឱ្យ​បាន​ប្រសើរ​នៃ​ការ​ស្វែង​យល់​​​ពី​ភាព​ខុស​គ្នា​​​នៃ ​អត្ត​ចរិត​គូ​ភាគី​នេះ​​ឯង​។​​​

១.ការ​សួរ​យោបល់ ឬ​សុំ​អនុញ្ញាត​ជា​មុន​មុន​ធ្វើ​អ្វី​មួយ​ ជា​រឿង​​តូច ប៉ុន្តែ​សម្រាប់​ពួក​គេ​​គឺ​មាន​ន័យ​ខ្លាំង​ពិសេស​ចំពោះ​គាត់​គឺ​ជា​ការ​គោរព​​​មួយ​ និង​ជា​សុជីវធម៌​មួយ​ដ៏​ល្អ​ប្រសើរ​។

២.“ថ្ងៃ​នេះ​​ជួប​បញ្ហា​អី​មែន​ទេ​​​? អារម្មណ៍​​បង​មិន​ល្អ​ឬ​?  ឬ​មួយ "ថ្ងៃ​នេះមាន​រឿង​អី​​នៅ​កន្លែង​​(ការងារ​/រក​ស៊ី​)មែន​ទេ​?" សំនួរ​ខ្លី​ៗ​​មែនប៉ុន្តែ​​នៅ​ពេ​ល​ជួប​បញ្ហា ឬ​រឿង​​ណា​មួយ​ខ្លាំងអ្នក​អាច​សង្កេត​ឃើញ​ថាគាត់​នៅ​តែ​ញញឹម ​(ភាព​រឹង​មាំ​មិន​ឱ្យ​អ្នក​ដឹង) ញញឹម​គឺ​ព្រោះ​អ្នក​​ជា​មនុស្ស​ជា​ទី​ស្រលាញ់​របស់​គេ​បើ​ទោះ​ជា​ជួប​រឿង​មិន​ល្អ​ក្នុង​ថ្ងៃ​នេះ​ក៏​ដោយ​។

៣.មនុស្ស​ប្រុស​​ច្រើន​មិន​ចូល​ចិត្ត​ការ​ប្រៀប​ធៀប​រូប​គេទៅ​នឹង​​បុរស​ៗ​ផ្សេង​នោះ​ទេហើយ​ក៏​​ច្រើន​មិន​ចូល​ចិត្ត​ឱ្យ​អ្នក​ប្រៀប​ធៀប​រូប​អ្នក​ទៅ​នឹង​មនុស្ស​ស្រី​ផ្សេង​ផង​ដែរព្រោះ​គេ​យល់​ថា អ្នក ​និង​រូប​គេ គឺ​តែង​ជា​មនុស្ស​ពិសេស​​ជា​និច្ច​។

Image

៤.ការ​​​ធ្វើ​មិន​អើ​ពើ ឬ​រវល់​​នឹង​គេ ដោយ​គ្មាន​ហេតុ​ផលអ្នក​អាច​គិត​ថា​មិន​អីប៉ុន្តែ​សម្រាប់​ពួក​គេ​គឺ​ដូច​យក​​បន្លា​​មក​ចាក់​គេ​ដូច្នេះ​ឯង​។ ព្រោះ​ថា មនុស្ស​ប្រុស​​នឹង​ស្តី​បន្ទោស​ខ្លួន​​ឯងដែល​​គេ​អាច​យល់​ច្រលំ​ថារូប​គេ​បាន​ធ្វើ​បាប​ចិត្ត​អ្នក​ដោយ​មិន​ដឹង​ខ្លួន។ ដូច​នេះ ការ​លេង​បែប​នេះមនុស្ស​ប្រុស​ដែល​ស្រលាញ់​អ្នក​គឺ​ជា​អ្នក​ពិបាក​ចិត្ត​ខ្លាំង។​

៥.មនុស្ស​ប្រុស​ក៏​ស្អប់​ពាក្យ​កុហក​ដូច​​តែ​មនុស្ស​​ស្រី​ដែរទោះ​បី​ពេល​ខ្លះ​អ្នក​កុហក​ដើម្បី​កុំ​ឱ្យ​​គេ​ពិបាក​ចិត្ត​ក៏​ដោយ​។ចំណុច​ខ្លះ​ជា​ជីវិត​គូរឿង​ដែល​មិន​គួរ​លាក់​បាំង​ ក៏​គួរ​​​​ប្រាប់​រឿង​រ៉ាវ​​ឱ្យ​គ្នា​​បាន​ដឹង​ព្រោះ​ថា​រឿង​ខ្លះ​​មនុស្ស​ប្រុស​ច្រើន​គិត​​ច្រើនហើយ​ពេល​ខ្លះ​ពិបាក​ក្នុង​ខ្លួន​គាត់​ទៀត​ផងដែល​អាច​ផ្តល់​ផល​ល្អក់​កករ​នឹង​គ្នា​នៅ​ពេល​ក្រោយ​។

៦.នៅ​ពេល​អ្នក​ពាក់ ឬ​ស្លៀក​ពាក់​អ្វី​ដែល​គាត់​ចូលចិត្តនិង​ស្រលាញ់​សម្រាប់​អ្នក ឬ​មួយ​អ្នក​សួរ​​គំនិត​គាត់​អំពី​ការ​ស្លៀក​ពាក់​របស់​អ្នកចំណុច​ទាំង​នេះ​ថ្វី​ត្បិត​តែ​ជា​រឿង​តូច​តាច ប៉ុន្តែ​ក្នុង​ចិត្ត​មនុស្ស​ប្រុស​វិញគឺ​​ជា​រឿង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​កក់​ក្តៅ​និង​ស្រលាញ់​អ្នក​ជា​ទី​បំផុត​។

៧.ពេល​ខ្លះ​បើ​អ្នក​សម្គាល់​​ និង​សង្កេត​មើលគឺ​គាត់​តែង​​ធ្វើ​អ្វី​ឱ្យ​អ្នក​សប្បាយ​ចិត្តបើ​ទោះ​​ជា​វា​ពុំ​មែន​ជា​ចំណូល​ចិត្ត​របស់​​គាត់​ប៉ុន្តែ​គាត់​ធ្វើ​នោះ​គឺ​ដោយ​សារ​​អ្នក​​បាន​សប្បាយ​ចិត្តហើយ​គាត់​ក៏​រីក​រាយ​តាម​​ក្រោយ​ផង​ដែរ។ ដូច​នេះ រឿង​ខ្លះ​​អ្នក​គួរ​​រៀន​ទទួល​យក​​​ផង​ដែរ​ថា​ ទោះ​បី​​ពេល​​ខ្លះ​​ភាគី​ម្ខាង​ទៀត​ធ្វើ​មិន​សូវ​​បាន​ល្អឬ​​មិន​មែន​ជា​ចំណូល​ចិត្ត​គាត់​​​​ក៏​ដោយ​ព្រោះ​ថា​ជីវិត​គូ ការ​លើក​ទឹក​ចិត្តនិង​ការ​លះ​បង់​ខ្លះ​សម្រាប់​​ភាគី​មិន​ថា​​ប្រុស ​ឬ​ស្រី គឺ​ជា​រឿង​សំខាន់​គួរ​មាន​ទាំង​សង​ខាង​៕