សូមចូល  Telegramក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ជា​ឪពុក​ម្តាយ​ពេល​ខ្លះ​យើង​ត្រូវ​ឆ្លើយ​សំនួរ​កូន​ៗ ដែល​​ពួក​គេ​តែង​ឆ្ងល់​នេះឆ្ងល់​នោះ​ជា​រឿង​ធម្មតា​។ តាម​ធម្មជាតិ​​របស់​កូន​ក្មេង​ៗតែ​ង​ឆ្ងល់​ច្រើន​​មិន​ថា​រឿង​​ជំងឺ​រាត​ត្បាត​សាកល​កូវីដ​-១៩ ការ​បិទ​សាលា​ហើយ​រៀន​​តាម​ប្រព័ន្ធ​អនឡាញ​ ឬ​គ្រោះ​ថ្នាក់​ធម្មជាតិ​ដែល​​​កើត​​ឡើង។ ពិត​ណាស់​ទាំង​នោះ​ជា​រឿង​កើត​ឡើង​ពិត​ៗ​ប៉ុន្តែ​អាច​ប្រាប់​ពួក​ក្នុង​ន័យ​​​ជា​ក្តី​សង្ឃឹម​ថា​បញ្ហា​ទាំង​នោះ​នឹង​មាន​ដំណោះ​ស្រាយ ហើយ​ពួក​គេ​ក៏​អាច​ចូល​រួម​ដោះ​ស្រាយ​បានបើ​ទោះ​បី​​ពួក​គេ​នៅ​អាយុ​តិច​​ក៏​ដោយ អ្នក​វិទ្យាសាស្រ្ត​អាមេរិក​​ផ្នែក​បរិស្ថាន និង​ជា​អ្នក​ម្តាយ​​ពីរ​រូបគឺ​លោក​ស្រី​វេជ្ជបណ្ឌិត​Katharine Hayhoe និង​​អ្នក​ស្រាវជ្រាវ​ស្ត្រី ​Rosimar Rios-Berrios បាន​ចែក​រំលែក​ជាចំណុច​ដូច​ខាង​ក្រោម​​​​៖

.ចាប់​ផ្តើម​ពី​ការ​ស្តាប់

ចំណុច​ចាប់​ផ្តើម​ដំបូង​នោះ​គឺហោច​ណាស់​យើង​ត្រូវ​ស្វែង​យល់​ដោយ​ខ្លួន​​ឯង​ជា​មុន​សិនថា ​តើ​យើង​មាន​អារម្មណ៍​បែប​ណា​ចំពោះ​គ្រោះ​ធម្មជាតិ​នោះ ហើយ​អ្នក​អាច​ព្យាយាម​ស្តាប់​​កូន​ៗ​អ្នក​រៀប​រាប់​នូវ​អ្វី​ដែល​គេ​រៀប​រាប់​ប្រាប់​អារម្មណ៍​គេ​ដល់​អ្នក ហើយ​ត្រលប់​មក​វិញ​អ្នក​ជួយ​ពួក​គេ​ឱ្យ​នឹក​ឃើញ​ពី​អ្វី​ដែល​ពួក​គេ​នៅ​តែ​អាច​ជួយ​​ដល់​បរិស្ថាន​នៅ​ក្នុង​វ័យ​របស់​ពួក​គេ​។

.បន្ត​ស្រាវជ្រាវ​រៀន​សូត្រ

ងារ​ជា​ឪពុក​ម្តាយអ្នក​​ត្រូវ​ទទួល​ស្គាល់​ថា​ជា​រឿង​ពិបាកពិសេស​ត្រូវ​ឆ្លើយ​សំនួរ​កូន​ៗ ដែល​ពេល​ខ្លះ​ជា​សំនួរ​ពិបាក​ដែល​​សឹង​​​មិន​អាច​ឆ្លើយ​បាន​។ យ៉ាង​ណា​មិញអ្នក​អាច​ពិចារណា​ថ្លឹង​ថ្លែង​ឆ្លើយ​តប​ទៅ​ពួក​គេ​​នៅ​ក្នុង​កម្រិត​មួយ​ដែល​ពួក​គេ​អាច​យល់​បានទៅ​តាម​សមត្ថភាព​ដែល​អ្នក​ដឹង ហើយ​ទន្ទឹម​​នឹង​នោះ​អ្នក​​ក៏​នៅ​តែ​អាច​​ស្រាវជ្រាវ​ជា​ចំណេះ​ដឹង​បន្ត​ដើម្បី​អាច​បក​ស្រាយ​ប្រាប់​កូន​ៗ។ ទាំង​នេះ​អ្នក​បាន​ជា​ចំណេះ​ដឹង​ផង និង​បាន​ប្រាប់​ជា​ពន្លឺ​ដល់​អ្នក​ជំនាន់​ក្រោយ​​ផង​។

Image

.ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ

​​​​​​​អ្នក​អាច​​​ដឹក​នាំ​កូន​ៗ​អ្នក​ឱ្យ​​ទៅ​លេង​​​​​ខាង​ក្រៅដោយ​មាន​បរិស្ថាន​ធម្មជាតិ​នៅ​ជុំ​វិញ។ តាម​ការ​សិក្សា​​ក៏​បាន​បង្ហាញ​ថា​ក្មេង​ៗ​ដែល​បាន​លេង​ខាង​ក្រៅ​គឺ​មាន​ទំនោរ​ចាប់​អារម្មណ៍​នឹង​ស្រលាញ់​ថែ​រក្សា​ធម្មជាតិ​​ដូច​មនុស្ស​ធំ​ដែរ​។ អាច​នាំ​កូន​ៗ​ទៅ​ជិះ​កង់​ខាង​ក្រៅ ឬ​ទៅ​លេង​ឧទ្យាន​ជាតិ​​ដូច​នេះ​ក្មេង​ៗ​អាច​មាន​បទ​ពិសោធ​ផ្សារ​ភ្ជាប់​នឹង​ធម្មជាតិ។ គួរ​បញ្ជាក់​ដែរ​ថាលទ្ធ​ផល​ស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត​ជា​ច្រើន​បង្ហាញ​ថាក្មេង​ៗ ​ដែល​បាន​ទៅ​រៀន​សង្កេតនិង​នៅ​ទី​កន្លែង​ធម្មជាតិ​គឺ​នាំ​ឱ្យ​សុខមាលភាព​ពួក​គេ​បាន​ល្អ និង​មាន​គំនិត​ច្នៃ​ប្រឌិត​។

.ដឹក​នាំ​កូន​ៗ​ឱ្យ​ចេះ​ធ្វើ

ពិត​ណាស់ពេល​ខ្លះ​កូន​ៗ​របស់​អ្នក​បាន​ដឹង​ហើយ​អំពី​អ្វី​ទៅ​ជា​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ឬ​គ្រោះ​ធម្មជាតិ​ប៉ុន្តែ​ពេល​ខ្លះ​ពួក​គេ​ក៏​​មិន​ទាន់​បាន​ដឹង​​ពី​របៀប​ដែល​អាច​ចូល​រួម​ដោះ​ស្រាយ​​លើ​បញ្ហា​នេះ​នោះ​ទេ​។ អ្នក​អាច​បង្កើត​ឱកាស​ឱ្យ​កូន​ៗចូល​រួម​ដោះ​ស្រាយ​ក្នុង​បញ្ហា​បរិស្ថាន​ឧទាហរណ៍​ដូច​ជា​​ការ​ចូល​រួម​ក្នុង​ឱកាស​កម្មវិធី​ដាំ​ដើម​ឈើ ឬ​កម្មវិធី​ក្នុង​សាលា​ឬ​អង្គការ​ ដែល​ផ្តល់​ឱកាស​​ឲ្យ​ក្មេង​ៗ​​បាន​ស្វែង​យល់​រៀន​សូត្រ និង​ចូល​រួម​ជា​សកម្មភាព​ដោះ​ស្រាយ​បញ្ហា​បរិស្ថាន​តាម​សមត្ថភាព​ដែល​ពួក​គេ​មាន​ជា​ចំណុច​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​៕