រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយការបោកបញ្ឆោត ឬចាញ់បោកដោយការវេរលុយ ឬត្រូវគេលួចគណនីបណ្ដាញសង្គម អាចដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានតាមអនឡាញកាន់តែងាយស្រួល។ 

វិធីនៃការដាក់ពាក្យបណ្ដឹងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖

១. សូមបំពេញពាក្យបណ្ដឹង ដែលលោកអ្នកអាចទាញយកពីតំណភ្ជាប់ https://bit.ly/ACCPKH

២. ភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត ឬលិខិតឆ្លងដែន និងសូមថតរូបផ្ទាល់ជាមួយឯកសារនេះ

៣. សូមភ្ជាប់មកជាមួយនូវរូបភាព Screenshot ទាក់ទងនឹងការបោកបញ្ឆោត។

បន្ទាប់ពីលោកអ្នកបានប្រមូលឯកសារទាំង 3 លោកអ្នកអាច ផ្ញើមកនាយកដ្ឋានតាមរយៈ អុីមែល [email protected] ឬ ផ្ញើសារតាមបណ្ដាញសង្គម Facebook Messenger រួចក្រុមការងាររបស់នាយកដ្ឋាន នឹងពិនិត្យហើយឆ្លើយតបក្នុងរយៈពេលសមស្រប។

ប្រសិនបើលោកអ្នកត្រូវការជំនួយក្នុងការដាក់ពាក្យបណ្ដឹង ឬព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងនាយកដ្ឋាន តាមរយៈទូរសព្ទលេខ ០២៣ ៧២៦ ៨២២ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី​ ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:៣០នាទី​ ដល់ម៉ោង១៧:៣០នាទី៕