បច្ចុប្បន្ននេះអ្នកជំនាញនៅកម្ពុជាមានបញ្ហាប្រឈមមួយចំនួន ដូចជាខ្វះពេលវេលាសិក្សា មិនសូវសំបូរ ស្ថាប័នបណ្តុះបណ្តាលជំនាញដែលមានគុណភាពខ្ពស់និងសូវមានមាតិកាអប់រំសំបូរបែបជាដើម។ នេះជាការលើកឡើងរបស់លោក ពេជ្រ ពិសាល សហស្ថាបនិកស្ថាប័នបណ្តុះបណ្តាលDAILYPLUS។ 

ស្ថាបនិកស្ថាប័នអប់រំខាងលើ បានលើកឡើងថាស្ថាប័នមួយអាចអភិវឌ្ឍទៅប្រកបដោយនិរន្តរភាពបាន លុះត្រាតែស្ថាប័ននោះមានធនធានមនុស្សប្រកបដោយសក្តានុពលតែកន្លងមកបញ្ហាប្រឈមដែល ធ្វើឱ្យយើងបាត់បង់ផលិតភាពគឺបញ្ហាចំណេះដឹង និងសមត្ថភាពវិជ្ជាជីវៈ។ លោកថា ក្រុមហ៊ុនជាច្រើន បានប្រគល់តួនាទីដល់បុគ្គលិកខ្ពស់ជាងចំណេះដឹងដែលគេមាន ហេតុនេះហើយទើបធ្វើឱ្យការគ្រប់គ្រងដំណើរការទាំងមូលអាចនឹងជួបឧបសគ្គច្រើនប្រសិនបើបុគ្គលិកទាំងអស់នោះមិនបានសិក្សាបន្តដើម្បីឱ្យមានចំណេះដឹងស្មើនឹងតួនាទីរបស់ខ្លួនឬមិនបានសិក្សាជាប្រចាំដើម្បីយកចំណេះដឹងទៅអភិវឌ្ឍ ស្ថាប័ន។

លោកពេជ្រ ពិសាល បាននិយាយថា៖ “បញ្ហាទាំងអស់នេះមិនមែនមកពីស្ថាប័ន ហើយក៏មិនមែនមកពីបុគ្គលិកទាំងស្រុងដែរ។ អ្វីដែលជាបញ្ហាប្រឈមគឺយើងមិនទាន់មានស្ថាប័នដែលមានភាពបត់បែនខ្ពស់ និងមិនទាន់មានមាតិការអប់រំដែលសាកសមជាមួយនឹងការអភិវឌ្ឍសមត្ថភាពរបស់អ្នកជំនាញក្នុងស្រុកនៅឡើយ”។ 

ជាដំណោះស្រាយអ្នកអប់រំខាងលើបានបង្កើត DAILYPLUS Online learning APP ដើម្បីផ្តល់ ជាជម្រើសថ្មីដល់អ្នកជំនាញនានាដែលចង់អភិវឌ្ឍសមត្ថភាពបន្ថែមដោយភាពងាយស្រួល និងបត់បែន ខ្ពស់។ ជាមួយ DAILYPLUS Online learning ទាំងអ្នកដែលមានជំនាញស្រាប់រួមទាំងម្ចាស់អាជីវកម្ម នានា អាចសិក្សា បានតាមរយៈបច្ចេកវិទ្យា និងមានប្រព័ន្ធតាមដានការសិក្សាឬដាក់ពិន្ទុច្បាស់លាស់។ 

មេរៀនដែលអ្នកសិក្សាអាចរៀនបានសុទ្ធតែផលិតដោយអ្នកជំនាញឆ្នើមមកពីវិស័យជាច្រើនដូចជាអ្នកជំនាញហិរញ្ញវត្ថុអន្តរជាតិអ្នកជំនាញគ្រប់គ្រង សាស្រ្តាចារ្យផ្នែកធនធានមនុស្ស រួមទាំងម្ចាស់អាជីវកម្ម ដែលមានចំណេះដឹងនិងបទពិសោធន៍ជាច្រើនផ្សេងទៀត។ អ្នកសិក្សាអាចចំណាយពេលសិក្សា នៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដើម្បីអភិវឌ្ឍសមត្ថភាពសម្រាប់កសាងអនាគតលើគ្រប់វិស័យ ឱ្យកាន់តែប្រសើរទាំងអស់គ្នា។

វិធីងាយៗក្នុងការប្រើប្រាស់កម្មវិធី DAILYPLUS Online App