សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ខេត្តពោធិ៍សាត់៖ ស្ពានអាកាសថ្មើរជើងថ្មី ឆ្លងកាត់ផ្លូវជាតិលេខ៥ត្រង់ចំនុចសារមន្ទីរខេត្តពោធិ៍សាត់ ដែលនឹងចាប់ផ្ដើមអនុវត្តគម្រោងនៅអំឡុងខែធ្នូឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ក្នុងឱកាសដែល ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យមើលការដ្ឋាន និងពន្លឿនការស្ថាបនា “សួនពោធិ៍សាត់” ។
ឯកឧត្តម បានមានប្រសាសន៍ថា៖ ដល់ពេលដែលយើងត្រូវបន្តចាប់ដៃគ្នាអភិវឌ្ឍន៍ខេត្ត ឲ្យមានភាពស្រស់បំព្រង និងរីកចម្រើនបន្ថែមទៀតហើយ។
សម្រាប់ឆ្នាំ២០២១ ឯកឧត្តម អភិបាលខេត្ត ក៏មានគម្រោងរៀបចំច្រាំងនិងសួនច្បារនៅផ្នែកខាងកើតស្ទឹងបន្ថែមទៀត។
គួរបញ្ជាក់ដែរថា ការសាងសង់ស្ពានអាកាសថ្មើរជើងនេះត្រូវបានរដ្ឋបាលខេត្តលើកឡើងថា ជាការចូលរួមលើកកម្ពស់សោភ័ណភាពក្រុងពោធិ៍សាត់ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវជាតិលេខ៥៕