កម្ពុជា៖ ចាប់ពីថ្ងៃ ១៥ ដល់ថ្ងៃទី ១៩ខែសីហា ២០២២ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងលក្ខណៈឡូកាល់ ពីតិច ទៅច្រើនដោយអន្លើ។ នេះ​ក៏ដោយសារដោយកត្តានៃ ជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលធ្លាក់ចុះ អូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម រួមជាមួយសម្ពាធទាប នៅក្នុងសមុទ្រចិនខាងត្បូងផងនោះ។

ដូច្នេះតាមសេចក្ដីជូនដំណឹងពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក បានបញ្ជាក់ថា​ ខេត្តចំនួន៨ មានជាអាទិ៍ ខេត្តកំពង់ធំ ខេត្តព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងខេត្តឧត្តរមានជ័យ នឹងត្រូវប្រឈមជំនន់ទឹកភ្លៀង។ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជ្ញាធរ មានការប្រុងប្រយ័ត្នខ្ពស់៕