សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ឆ្លងកូវីដជាសហគមន៍នៅកម្ពុជា បានកើតឡើង២ដងរួចមកហើយ ដោយឡែកនាព្រឹកថ្ងៃទី២០កុម្ភៈនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសពីការឆ្លងសហគមន៍ជាលើកទី៣ ដែលក្នុងពេលជាង១០ម៉ោងរកឃើញករណីឆ្លងដល់ ៣២នាក់។ ទោះជាបែបនេះក្ដី រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច បាននឹងកំពុងគ្រប់គ្រងនូវសភាពការណ៍ និងបន្តស្វែងរកអ្នកពាក់ព័ន្ធទាំងឡាយ។

ការឆ្លងសហគមន៍លើកទី៣នេះ សម្ដេចមិនទាន់ចេញបទបញ្ជាឲ្យបិទការរៀបអាពាហ៍ពិពាហ៍ ការជួបជុំ កម្មវិធី និងមិនទាន់មានការបិទសាលារៀនរដ្ឋនិងឯកជននោះទេ កម្មវិធីប្រដាល់ ដូចមុនៗនោះទេ បើសិនជាប្រជាពលរដ្ឋអនុវត្តន៍តាម វិធានការចាំបាច់ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ៣ការពារ ៣កុំ ដូចជាការពាក់ម៉ាស់នៅតាមទីកន្លែងសាធារណៈទាំងអស់ លាងដៃ រក្សាគម្លាតសុវត្ថិភាព១ម៉ែត្រកន្លះ កុំទៅកន្លែងដែលមានមនុស្សកុះករ ជាដើម។

សូមជម្រាបជូនដែរថាការឆ្លងសហគមន៍ថ្មីនេះ អាជ្ញាធរបានផ្អាកក្លឹបកម្សាន្តN8 បិទអគារស្នាក់នៅ បិទតំបន់ខ្លះដែលអាចមានហានិភ័យខ្ពស់ ជាបណ្ដោះអាសន្ន។ ការឆ្លងសហគមន៍លើកទី៣នេះ ផ្ដើមការសង្ស័យចេញ ពីស្រ្ដី៤នាក់ដំបូងនៅសណ្ឋាគារមួយកន្លែង ដែលបានលួចចេញពីសណ្ឋាគារមកខាងក្រៅ ហើយចូលត្រឡប់ទៅវិញ ដែលជាជនជាតិចិន ដោយមានសន្តិសុខជួយលាក់បាំង៕