រាជធានីភ្នំពេញ៖ ប្រតិបត្តិករដែលធ្វើកិច្ចការ ប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ចំនួន៣ នឹងផ្ដើមសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ តាមតំបន់ខុសគ្នា ដែលត្រូវទទួលខុសត្រូវ ក្នុងខណ្ឌនីមួយ ចាប់ពីថ្ងៃ១កក្កដានេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។
ប្រតិបត្តិករថ្មីនោះគឺមាន
- ក្រុមហ៊ុន 800 Super/Global Action for environment Awareness Public Limited ដែលត្រូវផ្ដល់សេវា ក្នុងតំបន់ទី១ ដែលមាន 05ខណ្ឌ គឺ ខណ្ឌទួលគោក ខណ្ឌឬស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ
- ក្រុមហ៊ុន Mizuda Group Co., Ltd នឹងត្រូវផ្ដល់សេវា ក្នុងតំបន់២ ដែលមាន ០៥ខណ្ឌគឺ ខណ្ឌដូនពេញ ខណ្ឌ ៧មករា ខណ្ឌដង្កោ ខណ្ណពោធិ៍សែនជ័យ និងខណ្ឌកំបូល និង
- ក្រុមហ៊ុន ស៊ីនទ្រី CINTRI នឹងត្រូវផ្ដល់សេវា ក្នុងតំបន់ទី៣ ដែលមាន ៤ខណ្ឌគឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។
សូមជម្រាបជូនដែរថា កន្លងមកការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ គឺមានប្រតិបត្តិករតែមួយប៉ុណ្ណោះ នោះគឺ ក្រុមហ៊ុន ស៊ីនទ្រី៕