ក្រុងហាណូយ៖ សារព័ត៌មានរបស់វៀតណាម បានផ្សាយថា ក្រុមហ៊ុន Universal Alloy Corporation Asia Pte. Ltd. (UAC) ដែលមានទីទាំងនៅសហរដ្ឋអាមេរិក ទទួលបានការអនុញ្ញាត ឲ្យសាងសង់រោងចក្រ ដើម្បីផលិតគ្រឿងបន្លាស់យន្តហោះ ក្នុងទឹកប្រាក់ វិនិយោគ ១៧០លានដុល្លារ ដោយរដ្ឋបាលដាណាង ប្រទេសវៀតណាម។
នៅពេលដំណើរការ រោងចក្រនេះនឹងផលិត 4.000ផ្នែកនៃគ្រឿងបន្លាស់យន្តហោះ ហើយនឹងត្រូវ នាំចេញទៅកាន់ទីផ្សារអាមេរិកខាងជើង និងសហភាពអឺរ៉ុប។
ក្រុមហ៊ុន UAC គឺជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់យន្តហោះឈានមុខគេលើពិភពលោក ក្រោមកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែង ឲ្យក្រុមហ៊ុន Boeingនិងក្រុមហ៊ុន Airbus ។
ប្រទេសវៀតណាម បានបើករោងចក្រផលិតគ្រឿងបន្លាស់យន្តហោះដំបូង ដោយក្រុមហ៊ុន Hanwha Group របស់កូរ៉េខាងត្បូង កាលពីខែធ្នូឆ្នាំមុនផងដែរ៕