រាជធានីភ្នំពេញ៖ ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលេីក្រុមដែលផលិតវីដេអូខ្លី ចំណងជើងថា "សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ...." ដើម្បីមកណែនាំ និងឲ្យសុំទោសជាសាធារណៈ។
នេះបន្ទាប់ពីបានឃើញគណនីផេកហ្វេសបុកមួយ ដែលមានឈ្មោះថា KHEM YANG Online បានផុសឃ្លីបវីដេអូចំណងជើងថា "សុំចូលអង្គុយក្នុងឡានផងបានអត់? ស្រីស្អាតសុំ...." នៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងសកម្មភាពសម្តែងអសីលធម៌។
ក្រុមការងារជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវលេីករណីនេះ ជាលទ្ធផលក្រុមការងារបានរកឃេីញថាទាំងម្ចាស់គណនីហ្វេសបុក ទាំងអ្នកសម្តែងក្នុងសកម្មភាពនេះ គឺកំពុងរស់នៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា៖ ការសម្តែងនេះ គឺជាការខ្វះការគិតពិចារណា អសីលធម៌ ដែលធ្វើឲ្យប៉ះពាល់សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ក្រុមការងារក៏បានទាក់ទងទៅម្ចាស់គណនីផងដែរ ហើយម្ចាស់គណនីក៏បានឯកភាពលុបឃ្លីបវីដេអូនេះចេញ ថែមទាំងនឹងធ្វើវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ហេីយផុសក្នុងគណនីផេកហ្វេសបុករបស់ខ្លួនផងដែរ ៕