សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ដោយ​សារ​ស្ថានភាព​​​ជំងឺ​កូវីដ​-១៩ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ​២០ ​កុម្ភៈ​​ មាន​លក្ខណៈ​ធំ​​ជាង និង​សាំ​ញ៉ាំ​ជាង​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិ​កាក្រសួង​អប់​រំ​​បាន​​ចេញ​សេចក្តី​ជូន​ដំណឹង​​ស្នើ​​ឱ្យ​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ទាំង​អស់រឹត​បន្តឹង​ការ​អនុវត្ត​វិធាន​ការ​សុវត្ថិ​ភាព​សុខភា​ព​សិក្សា និង​អនុវត្ត​​ឱ្យ​បាន​​ម៉ឺង​ម៉ាត់​​វិធាន​ការ "៣​ការពារនិង​៣​កុំ"។

ខ្លឹម​សារ​នៃ​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​សម្រាប់​​គ្រឹះ​ស្ថាន​សិក្សា​ទាំង​រដ្ឋនិង​ឯកជន​គឺ​៖

១.អនុវត្ត​ឱ្យ​បាន​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​​ប្រតិបត្តិ​ស្តង់​ដា(SOP)សម្រាប់​ដំណើរ​ការ​គ្រឹះ​ស្ថាន​សិក្សា​​ឡើង​វិញ​ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ-១៩របស់​ក្រសួង​អប់​រំ​ យុវជននិង​កីឡា​ចុះ​ថ្ងៃ​ទី​៤ខែ​សីហា ឆ្នាំ​២០២០។​

២.បុគ្គលិក​អប់​រំ​និង​សិស្សា​នុ​សិស្សត្រូវ​ចៀស​វាង​ទៅ​កាន់​ទី​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់​ឆ្លងកូវីដ​-១៩

៣.ផ្អាក​​ការ​ជួប​ជុំនិង​សកម្មភាព​កីឡាដែល​មាន​អ្នក​ចូល​រួម​លើស​ពី​២០​នាក់

៤.គណៈ​គ្រប់​គ្រង​គ្រឹះ​ស្ថាន​សិក្សា​ត្រូវ​រាយ​ការណ៍​​​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច អំពី​វត្ត​មាន​នៃ​ការ​ជួប​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​បុគ្គលដែល​បាន​ប៉ះ​ពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ​

៥.គណៈ​គ្រប់​គ្រង​គ្រឹះ​ស្ថាន​សិក្សា​ត្រូវ​បូ​ក​សរុប​របាយការណ៍​​ស្តី​ពី​ចំនួន​បុគ្គលិក​អប់​រំ​​ដែល​សង្ស័យ​ថា​មាន​ទំនាក់​ទំនង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​

៦.បុគ្គលិក​អប់​រំដែល​មាន​ការ​ប៉ះ​ពាល់​ត្រូវ​រាយ​ការណ៍​បន្ទាន់​ទៅ​អាជ្ញាធរ​អប់​រំ​តាម​ឋនានុក្រមនិង​អនុវត្ត​​វិធាន​​ចត្តា​ឡីស័កឱ្យ​បាន​ត្រឹម​ត្រូវ​បំផុត​។