រាជធានីភ្នំពេញ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីការពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។
ការពន្យារពេលនេះ ក្រសួងបានលើកហេតុផលនៃពេលវេលា កៀកគ្នាពេកជាមួយនឹងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំននា ដែលនឹងធ្វើនៅថ្ងៃ ១០ដល់១៣ វិច្ឆិកា ២០២២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
