រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អង្គការមូលនិធិអាស៊ី ដើម្បី កាលពីវេលាព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន និងលោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី។
កន្លងមក ក្រសួងអប់រំ យុវជន និងកីឡាបានធ្វើការទៅលើ ការអភិវឌ្ឍវិស័យអប់រំបែបឌីជីថលនៅគ្រប់លំដាប់ថ្នាក់ ដូចជាការបង្កើតវីដេអូសម្រាប់សិស្ស ការបណ្ដុះបណ្ដាលគ្រូបង្រៀនក្នុងការបង្រៀនអនឡាញ និងកិច្ចសហប្រតិបត្ដិការជាមួយក្រុមហ៊ុនអ៊ីនធឺណេតនៅតាមសាលារៀន ដើម្បីសម្រួលដល់ការសិក្សាតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះដែរ លោក David D. Arnold បានលើកឡើងអំពីការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍវិស័យអប់រំ រួមមាន ការអនុវត្តកម្មវិធីបំប៉នជំនាញបច្ចេកវិទ្យា ការផ្ដល់ជូនអាហាររូបករណ៍ដល់និស្សិតកម្ពុជា និងការអភិវឌ្ឍក្នុងវិស័យ STEM ផងដែរ។
បន្ថែមពីនេះ អង្គការមូលនិធិអាស៊ី នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា៕