រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចេញសេចក្ដីដំណឹង ដល់សាធារណជន និងនិស្សិតជ្រាបថា ដើម្បីពង្រឹងនិងពង្រីកការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ក្នុងទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជាពិសេសដើម្បីធានាឱ្យបានភាពជោគជ័យនៃការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ក្រសួងត្រូវការជ្រើសរើសអ្នកជំនាញចំនួន ១២៥នាក់ សម្រាប់បម្រើការងារនៅទីស្ដីការក្រសួង តាមជំនាញដូចខាងក្រោម៖

  • អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud Technology) ចំនួន ១៥នាក់
  • អ្នកជំនាញមជ្ឈមណ្ឌលទិន្នន័យ (Data Center) ចំនួន ១៥នាក់
  • អ្នកជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence - AI) ចំនួន ១៥នាក់
  • អ្នកជំនាញអភិវឌ្ឍសុសវែរ (Software Development) ចំនួន ១៥នាក់
  • អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ (Data Science) ចំនួន ១៥នាក់
  • អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) ចំនួន ១៥នាក់
  • អ្នកជំនាញបច្ចេកវិទ្យាប្លុកឆេន (Blockchain Technology) ចំនួន ១៥នាក់
  • អ្នកជំនាញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ (Telecommunications Infrastructure) ចំនួន ២០នាក់។

១. លក្ខខណ្ឌនៃការជ្រើសរើស

  • បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស
  • មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន
  • មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ
  • មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ
  • មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម
  • មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម
  • មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត
  • ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម
  • គុណវុឌិ្ឍផ្សេងទៀតតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយសេចក្ដីជូនដំណឹងនេះ។

២. ភារកិច្ច និងការទទួលខុសត្រូវ

សូមបេក្ខជនមើលនៅក្នុងផ្នែកភារកិច្ចនិងទំនួលខុសត្រូវសំខាន់ៗ តាមជំនាញនីមួយៗ ដែលភ្ជាប់មក ជាមួយសេចក្ដីជូនដំណឹងនេះ។

៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍

  • ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន
  • ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាល ការអនុវត្តការងារ ជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ
  • ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាព និងសមិទ្ធកម្មការងារ។

៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស

- បេក្ខជនទាំងពីរភេទត្រូវបំពេញពាក្យស្នើសុំតាមអាសយដ្ឋាន

www.mptc.gov.kh/careers

ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ នាទី។

  • បេក្ខជនត្រូវប្រឡងប្រជែងតាមរយៈវិញ្ញាសាសរសេរ ឬអនុវត្តកិច្ចការ ICT (ICT Assignment)
  • បេក្ខជនដែលទទួលបានលទ្ធផលជាប់លើវិញ្ញាសាសរសេរ ត្រូវមកធ្វើបទបង្ហាញ ឬ មកសម្ភាសន៍ ដោយ គណៈកម្មការរៀបចំការប្រឡងជ្រើសរើសអ្នកជំនាញ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកនាយកដ្ឋានបុគ្គលិកនិងបណ្ដុះបណ្ដាល នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ០៩៦ ៧០០ ៦៦៦៦, ០១២ ៩២៥ ៩៣៥ និង ០៩២ ៨៨៦ ២៤២។