រាជធានីភ្នំពេញ៖ តាមសេចក្ដីជូនដំណឹង ពីក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករសម្រាប់ថ្ងៃ០៣ ដល់ថ្ងៃ ០៩ មិថុនាឆ្នាំ ២០២០ ថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរ បក់មកលើកម្ពុជា។ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលអាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យម ទៅបង្គួរ ហើយក៏មានផ្នែកខ្លះ អាចមានភ្លៀងធ្លាក់ច្រើន។
ក្រសួងក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ផងដែរ៕