ក្រុមហ៊ុន NORO MALL CO.,LTD បានបោះទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាមេរិក បង្កើតផ្សារទំនើបថ្មីមួយ សង្កាត់បឹងកេងកងទី១

ក្នុងពេលសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន និងមានស្ថេរភាពល្អ សន្ទុះនៃកំណើនលើវិស័យអចលនទ្រព្យ បានកើនឡើងគួរឲ្យកត់សំគាល់ជាពិសេសក្នុង តំបន់បឹងកេងកេងទី១ មានការប្រែប្រួលមុខមាត់យ៉ាងខ្លាំងក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ​។

ស្របនឹងកំណើននៃការវិនិយោគក្នុងក្រុងភ្នំពេញថ្មីៗនេះ ក្រុមហ៊ុន NORO MALL CO.,LTD បានបោះទុនវិនិយោគប្រមាណ ៩,២លានដុល្លារអាមេរិក បង្កើតផ្សារទំនើបថ្មីមួយ ស្ថិតនៅភូមិ៨សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានសម្រេចចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើនេះ បានបញ្ជាក់ថា ផ្សារទំនើប NOROMALL អាចបង្កើតការងារដល់ប្រជាពលខ្មែរបានប្រមាណ ៤៩៤កន្លែង ៕