រាជធានីភ្នំពេញ៖ កំពង់ចម្លងភ្នំពេញ អរិយក្សត្រ ចេញសេក្ដីជូនដំណឹង ពីការបិទកាណូតចម្លងពីម៉ោង ៨យប់ដល់៥ទៀបភ្លឺ រយៈពេល១៤ថ្ងៃ ពីថ្ងៃទី១ ដល់១៤មេសា ២០២១ និងមានករណីលើកលែងការផ្ដល់សេវានេះ ក្នុងករណីចាំបាច់មួយចំនួនផងដែរ។

ករណីលើកលែងមួយចំនួនដែលនៅអាចធ្វើដំណើរតាមសេវាកាណូតនេះបាន មានដូចជា៖

-ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុត។

-ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យ ទាំងផ្នែករដ្ឋនិង​ឯកជន មន្រ្តីរាជការ ក្រុមពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ កងកម្លាំងប្រដាប់អាវុធ ដើម្បីបំពេញបេសកម្មជូន អង្គភាព។

-ការធ្វើដំណើរចាំបាច់ផ្សេងទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕