កន្លងទៅគេតែងតែឃើញ ការជួបជុំប្រជាពលរដ្ឋក្នុងចំនួនច្រើនធ្វើកម្មវិធីចែកអត្តសញ្ញាណប័ណ្ណ នៅមូលដ្ឋានពីមន្រ្តីផ្ដល់សាធារណៈនៅថ្នាក់ក្រោមជាតិ ខណៈដែលការជួបជុំផ្ដល់សេវាបែបនេះ ខ្លះក៏មានការត្អូញត្អែរពីប្រជាពលរដ្ឋ ពីភាពយឺតយ៉ាវនឹងអាចបង្ករជាការរំខាន ដល់ការប្រកបរបរប្រចាំថ្ងៃរបស់គាត់។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ធ្លាប់បានមានប្រសាសន៍លើកឡើងពីមន្រ្តីសាធារណៈ ដែលធ្វើកម្មវិធីបែបនេះហើយថតផ្សាយតាមទួរទស្សន៍ដើម្បីសម្ដេចបានឃើញពីសកម្មភាព ។ សម្ដេចមិនបានមិនផ្ដល់ការលើកសរសើរនោះទេ មានតែស្ដីបន្ទោសដោយសារតែមិនគិតពីការលំបាករបស់ពលរដ្ឋ។
ប្រសាសន៍សម្ដេចតេជោ៖ អ្នកខ្លះ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋ ចាំបានពីរបីរយនាក់បានចែកម្ដង ហើយថតដាក់តាមទូរទស្សន៍ គិតថាហ៊ុនសែនសរសើរ តែចាំតែសរសើរតើ[..]
សម្ដេចតេជោបានលើកឡើងដែរថា មន្រ្ដីធ្វើកម្មវិធីបែបនេះ ដោយមិនគិតពីប្រជាពលរដ្ឋលំបាកយ៉ាងម៉េចទេ ថែមទាំងខាតការងារកាត់។ ជាមន្រ្តីរាជការសាធារណៈ សូមអស់លោក មេឃុំ ជំទប់ ក្រុមប្រឹក្សាមេប៉ុស្ដិ៍ ជាអ្នកបម្រើប្រជាពលរដ្ឋ បម្រើរាស្រ្ដ ធ្វើម៉េចឲ្យប្រជាជនបានចំណេញពេលវេលាហើយងាយស្រួល៕