ក្រសួងសុខាភិបានប្រកាសថា ព័ត៌មានដែលបានផ្សព្វផ្សាយថាតំបន់ខ្លះនៃសង្កាត់បឹងកេងកង១ធ្វើតេស្តរកជម្ងឺកូវីដ១៩ ជាព័ត៌មានមិនពិត សូមប្រជាពលរដ្ឋកុំជឿ និងកុំមានការយល់ច្រឡំ ។
លោកជំទាវឱវណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថា គ្មានករណីធ្វើតេស្តរកជម្ងឺកូវីដ១៩នៅទូទាំងសង្កាត់បឹងកេងកង ១ ឡើយ ហើយក្រសួងបានចាត់ទុកព័ត៌មានដែលបានផ្សព្វផ្សាយថាតំបន់ខ្លះនៃសង្កាត់បឹងកេងកង១ធ្វើតេស្តរកជម្ងឺកូវីដ១៩ គឺជាព័ត៌មានប្រឌិត មិនពិត និងជាព័ត៌មានបំពុលសង្គម ក្រសួងសុខា ភិបាលសូមច្រានចោលទាំងស្រុង។
ក្រសួងសុខាភិបាលបានបន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមអោយមានជំនឿជឿជាក់ លើព័ត៌មានដែលចេញដោយក្រសួងសុខា ភិបាល៕