ប្រទេសកូរ៉េ៖ ទីបំផុត "កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ" ដែលស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ សហការជាមួយមជ្ឈមណ្ឌលគាំពារជនបរទេស ទីក្រុងសងណាំ បានសម្ពោធដាក់អោយសិក្សាជាលើកដំបូងតាមអនឡាញ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១នេះហើយ។
ឯកឧត្តម អគ្គរាជទូត ឡុង ឌីម៉ង់ និងលោក Lee Sang-Rak ប្រធានមជ្ឈមណ្ឌលគាំពារជនបរទេស ទីក្រុងសងណាំបានអញ្ជើញជាអធិបតី ក្នុងពិធីដាក់អោយដំណើរការគម្រោងដ៏មានសារៈសំខាន់នេះ។
គម្រោង "កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ" នេះគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់កូនកាត់ខ្មែរ-កូរ៉េ ដើម្បីបានសិក្សានូវភាសា និងវប្បធម៌ អរិយធម៌ខ្មែរ។ ការសិក្សាតាមអនឡាញរយៈពេល២ម៉ោងរៀងរាល់ថ្ងៃសៅរ៍ ដែលបង្រៀនដោយនិស្សិតខ្មែរ២រូប មានការគាំទ្រពីយ៉ាងខ្លាំងពីស្ត្រីខ្មែររៀបការស្វាមីកូរ៉េ៕
