រាជធានីភ្នំពេញ៖ កម្មវិធីផ្លាស់ប្តូរយុវជន JENESYS តាមអនឡាញរយៈពេល៥ថ្ងៃ ក្រោមប្រធានបទ វប្បធម៌ជប៉ុន ចាប់ផ្តើមបើកទទួលពាក្យហើយ។

គោលបំណងកម្មវិធី JENESYS៖

  • ដើម្បីលើកទឹកចិត្តឲ្យមានការយល់ដឹងពី សេដ្ឋកិច្ច សង្គម ប្រវិត្តសាស្រ្ត វប្បធម៌ចម្រុះ នយោបាយ និងទំនាក់ទំនងការទូតរបស់ប្រទេសជប៉ុន ជាពិសេសប្រធានបទ៖ វប្បធម៌ជប៉ុន)
  • ដើម្បីលើកកម្ពស់ការជឿទុកចិត្តគ្នា និងការយោគយល់គ្នារវាងប្រជាជននៃប្រទេសជប៉ុន និងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកសាងមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការ និងមិត្តភាពនាពេលអនាគត

លក្ខន្តិកៈសម្រាប់អ្នកចូលរួម៖

  • និស្សិតកម្ពុជាថ្នាក់បរិញ្ញាបត្រ
  • មានសញ្ជាតិកម្ពុជា ឬជាអ្នករស់នៅអចិន្ត្រៃយ៍នៅកម្ពុជា
  • មានឆន្ទៈក្នុងការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសនានា តាមរយៈបណ្តាញសង្គម ដូចជា ហ្វេសប៊ុក អ៊ីនស្ត្រាក្រាម និងយូធូប ជាដើម។ល។
  • អាចចូលរួមកម្មវិធីអនឡាញនេះទាំង៥ថ្ងៃ
  • អាចបង្កើត និងផ្ញើរលទ្ធផលចុងក្រោយ (ផែនការសកម្មភាព និងការធ្វើបទបង្ហាញចុងក្រោយ)

ថ្ងៃផុតកំណត់ទទួលពាក្យ៖ ថ្ងៃពុធ ទី២ ខែកុម្ភៈ ម៉ោង៤ល្ងាច (ម៉ោងនៅកម្ពុជា)។ ដើម្បីដាក់ពាក្យ និងស្វែងយល់កម្មវិធីលម្អិត និងកាលបរិច្ឆទនានា សូមចូលទៅកាន់គេហទំព័រខាងក្រោម៖ https://jice-inex.smktg.jp/public/seminar/view/1786