រាជធានីភ្នំពេញ៖ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានប្រកាសថានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលត្រូវធ្វើនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុប ថ្មីៗនេះ ដែលកម្ពុជាបានធ្វើជាសហប្រធានជាមួយ សហភាពអឺរ៉ុប ដោយមានការចូលរួមពីឧត្តមមន្រ្តីនៃបណ្ដាប្រទេសជាសមាជិកដៃគូ ASEM ចំនួន៥១រូប ឯកឧត្តម លុយ ដេវីត រដ្ឋលេខាធិការ ក្រសួងការបរទេសនិងសហប្រតិបត្តិការ ដែលជាអ្នកទទួលបន្ទុកកិច្ចប្រជុំនេះ បានប្រកាសជាផ្លូវការថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅចុងខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ។
ការប្រកាសធ្វើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ត្រូវនេះស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ ដោយបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូល ជាលក្ខណៈរូបវ័ន្ត គឺនឹងមានមានសុវត្ថិភាពដល់បណ្ដាថ្នាក់ដឹកនាំនៃប្រទេសជាដៃគូ ASEM នោះឡើយ ព្រោះជំងឺនេះក៏កំពុងរាតត្បាតខ្លាំង និងការរិតត្បិតការធ្វើដំណើរផងដែរ។
សូមជម្រាបជូនដែរថា កិច្ចប្រជុំឧត្តមមន្រ្តី ASEM បានពិភាក្សាយ៉ាងលម្អិតពី សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ច សង្គមឡើងវិញក្រោយជំងឺកូវីដ១៩ នឹងក្លាយជាឯកសារមួយក្នុងចំណោមឯកសារលទ្ធផលដ៏សំខាន់ ដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលចុងខែវិច្ឆិកា ខាងមុខ៕