រាជធានីភ្នំពេញ៖  គិតត្រឹមថ្ងៃទី០៨ ខែសីហានេះ កម្ពុជាសម្រេចការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដល់ប្រជាជនបានចំនួន ៨២២២១៧១នាក់ ក្នុងនោះអ្នកបានចាក់ដូសទី២រួចរាល់មានចំនួន ៥៧៨៥០៧៧នាក់ ដែលនេះជាតួលេខដ៏ខ្ពស់បំផុតធៀបនឹងប្រទេសជិតខាងរបស់កម្ពុជា ក្នុងរយៈពេលដូចគ្នា។

រាជរដ្ឋាភិបាល បានផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩សម្រាប់វ័យពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ កាលពីថ្ងៃសប្ដាហ៍មុន ដែលមកដល់ពេលនេះសម្រេចបានចំនួន ជិត ៣សែននាក់រួចទៅហើយ។ 

សម្រាប់អ្នកបានចាក់ដូសទី៣ ជាដូសជម្រុញប្រភេទ Astra Zeneca ដល់មន្រ្តីជួរមុខនៅតាមខេត្តជាប់ព្រំដែន ដែលផ្ដើមយុទ្ធនាការក្នុងថ្ងៃ ៨សីហា គឺសម្រេចបានចំនួន ១២៤៥៧នាក់។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១​ មាន​ ៧៨,៧៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១៤,១៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។